(ព្រះសីហនុ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងសហការជាមួយភាគីពាក់ព័ន្ធ ចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន ប៊ីង ឆេង អ៉ីនធើណេសិនណល អេនធើធេនម៉ិន ឯ.ក ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីប្រកបអាជីវកម្មអត់ច្បាប់ និងបទល្មើសមួយចំនួនទៀត។

សេចក្ដីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់យ៉ាងដូច្នេះថា «ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២កន្លងមក គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយ នាយកដា្ឋន កណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត ចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន ប៊ីង ឆេង អ៉ីនធើណេសិនណល អេនធើធេនម៉ិន ឯ.ក ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីប្រកបអាជីវកម្មអត់ច្បាប់ និងបទល្មើសមួយចំនួនទៀត»

ចំពោះព័ត៌មានលម្អិត រដ្ឋបាលខេត្តនឹងជម្រាបជូន នៅពេលបិទបញ្ចប់កិច្ចប្រតិបត្តិការនេះ៕