(សៀមរាប)៖ នាយកដា្ឋនគាំពារនិងអភិរក្សសំណង់បុរាណ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសបើកទ្វារឲ្យចូលទស្សនាវត្ថុសិល្បៈ ក្នុងអភិរក្សដ្ឋានអង្គរសៀមរាបដោយសេរី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីអបអរសាទរ ទិវាបេតិកភណ្ឌអឺរ៉ុប។

សេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បញ្ជាក់យ៉ាងដូច្នេះ «នាយកដា្ឋនគាំពារនិងអភិរក្សសំណង់បុរាណ សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ និងភ្ញៀវបរទេស ឲ្យបានជ្រាបថា អភិរក្សដ្ឋានអង្គរសៀមរាប នឹងបើកទ្វារឲ្យចូលទស្សនាវត្ថុសិល្បៈក្នុងអភិរក្សដ្ឋានអង្គរដោយសេរី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីអបអរសាទរ ទិវាបេតិកភណ្ឌអឺរ៉ុប»

ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ និងភ្ញៀវបរទេសទាំងអស់ សូមទស្សនាឲ្យបានច្រើនកុះករ តាមកម្មវិធីដូចខាងក្រោម៖

* ពេលព្រឹក ចាប់ពីម៉ោង០៨៖០០ ដល់ម៉ោង១១៖៣០នាទី
* ពេលរសៀល ចាប់ពីម៉ោង០១៖០០ ដល់ម៉ោង០៤៖០០នាទី។

នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ និងភ្ញៀវបរទេសទាំងអស់ អញ្ជើញចូលរួមទស្សនាវត្ថុសិល្បៈ ដោយក្តីរីករាយ ដើម្បីស្វែងយល់ពីសម្បត្តិបេតិកភណ្ឌជាតិខ្មែរ និងចូលរួមថែរក្សាទាំងអស់គ្នា៕