Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំ និងក្រសួងបរិស្ថាន ចាប់ដៃគ្នាជាលើកដំបូង រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា

04-06-2016 01:09

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន បានរួមគ្នារៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត» នាម៉ោង៧ព្រឹក ដល់ម៉ោង១១៖០០ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងបរិវេណវិទ្យាល័យឥន្រ្ទទេវី។

ទិវាខាងលើនេះ នឹងមានការចូលរួមពី លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ បុគ្គលិកអប់រំ និស្សិត សិស្សានុសិស្ស និងដៃគូអភិវឌ្ឍន៍សរុបចំនួន១៨០០នាក់។

នេះគឺជាលើកទីមួយហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងបរិស្ថាន រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្នុងគោលបំណង ដើម្បីបញ្រ្ជាបការយល់ដឹងអំពីបរិស្ថាន ទៅដល់មន្រ្តីរាជការ បុគ្គលិកអប់រំ និស្សិត សិស្សានិសិស្ស និងសាធារណៈជន សំដៅលើកកំពស់ គុណភាពបរិស្ថាន ក៏ដូចជា ផ្នត់គំនិតការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព៕