(ភ្នំពេញ)៖ ចម្រៀងបែបមនោសញ្ចេតនាដ៏ផ្អែមល្ហែមរបស់នារីអ្នកសៀមរាបម្នាក់ ដែលរៀបរាប់ពីសៀវភៅក្រៅឆាកដោយបង្កប់នូវអត្ថន័យបែបស្នេហា បានធ្វើឱ្យគេឆ្ងល់ថាតើនារីនោះមានអ្វីទាក់ទងជាមួយអ្នកនិពន្ធ?
បទចម្រៀងដែលមានចំណងជើង «សៀវភៅចងចិត្ត» ត្រូវបាននារីអ្នកសៀមរាបរៀបរាប់ថា «សៀវភៅផ្តើមស្នេហ៍អូនអ្នកសៀមរាប អានហើយនឹកទៀតប្រៀបដូចក្លិនផ្កា…កែវភ្នែកទាំងគូអានមិនរំលង សំណេរបងក្រងចាប់ចងចិត្តស្រី ប្រាថ្នាចង់បានអានសាជាថ្មី ចងភ្ជាប់និស្ស័យដៃអ្នកនិពន្ធ»។
ដើម្បីស្រាយចម្ងល់ Fresh News បានសម្ភាសលោក ពុយ គា អ្នកនិពន្ធសៀវភៅ «អាថ៌កំបាំងក្រៅឆាក» ហើយក៏ជាអ្នកនិពន្ធបទចម្រៀង «សៀវភៅចងចិត្ត» ផងដែរនោះ បានឆ្លើយថា ក្រោយពីសៀវភៅរបស់លោកបានដល់ដៃអ្នកអាន មានការចាប់អារម្មណ៍និងបញ្ចេញមតិច្រើនលើបណ្តាញសង្គម ក្នុងនោះក៏មាននារីអ្នកសៀមរាបផងដែរដែលបានផ្ញើសារស្រដៀងនឹងខ្លឹមសារដូចបទចម្រៀង ទើបលោកសម្រេចចិត្តនិពន្ធចម្រៀងនេះតែម្តងទៅ។
យ៉ាងណាក៏ដោយ សូមស្តាប់បទចម្រៀងនេះសាកមើល ថាតើអាចមាន «អាថ៌កំបាំងស្នេហាក្រោយឆាក» នៃអ្នកពិពន្ធ «សៀវភៅក្រៅឆាក» ដែរឬទេ?