(កំពង់ស្ពឺ)៖ លោក ទឹម ផានូ អភិបាលក្រុងច្បារមន បានចេញសេចក្ដីជូនដំណឹងឲ្យក្រុមហ៊ុន វែង សេង ហ្គ្រីន យកចិត្តទុកដាក់ក្នុងការប្រមូលសំរាម ក្រោយមើលឃើញថា ក្រុមហ៊ុនមានភាពយឺតយ៉ាវ និងអសកម្ម នាពេលកន្លងមកក៏ដូចជា បច្ចុប្បន្ននេះដែលបានបន្សល់ទុកនូវសំរាម សំណល់រឹងស្ទើរគ្រប់ទីកន្លែង អាចបង្កឲ្យមានផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋនិងជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើឲ្យបាត់បង់នូវសោភ័ណ្ឌភាពទីក្រុង។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលក្រុងច្បារមន បានអះអាងថា ដោយការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ជាកាតព្វកិច្ច និងការ ទទួលខុសត្រូវរបស់ក្រុមហ៊ុន វែង សេង ហ្គ្រីន រដ្ឋបាលក្រុងច្បារមន ស្នើឲ្យលោកប្រធានក្រុមហ៊ុន ចាត់ចែងធ្វើការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅក្នុងភូមិសាស្ត្រក្រុងច្បារមន ឲ្យបានស្អាត រួចរាល់ចាប់ពីពេលនេះតទៅជាកំហិត៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងច្បារមន៖