(ប៉េកាំង)៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក Wang Qishan អនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ពិធីបដិសណ្ឋារកិចរំលឹក១០០ខួបព្រះវស្សានៃការប្រសូតរបស់ព្រះករុណាព្រះបាទសម្តេច នរោត្តមសីហនុព្រះមហាវីរក្សត្រព្រះរាជាណាចក្រកម្ពុជាដែលរៀបចំធ្វើនៅក្រុងប៉េកាំង។
លោកបានថ្លែងថាព្រះករុណព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រកម្ពុជា ជាព្រះបិតាឯករាជ្យដែលត្រូវប្រជាពលរដ្ឋកម្ពុជាគោរពនិងស្រឡាញ់យ៉ាងខ្លាំងហើយក៏ជាមិត្ត ដ៏មហិមារបស់ប្រទេសចិនដែលត្រូវប្រជាជនចិនគោរពនិងស្រឡាញ់យ៉ាងជ្រាលជ្រៅផងដែរ។
ចាប់ពីឈានចូលយុគសម័យថ្មីថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរបានរក្សាការទាក់ទងគ្នា យ៉ាងជិតស្និទ្ធ។ឆ្នាំ២០២៣គឺខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងកម្ពុជាយើង ជឿជាក់ថាក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីយើងទាំងពីរទំនាក់ទំនងចិននិងកម្ពុជា នឹងបន្តមានភាពរស់រវើកឥតឈប់ឈរ។ មុនពេលចាប់ផ្តើមពិធីបដិសណ្ឋរកិច្ចលោក Wang Qishan បានចូលគាល់ព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនិងព្រះមហាវីរក្សត្រីនរោត្តម មុនិនាថសីហនុ។
លោកបានថ្លែងថា ក្រោមសភាពការណ៍ថ្មីនេះភាគីចិនរីករាយរួមជាមួយ ភាគីកម្ពុជាធ្វើកិច្ចសហការក្រោមការដឹកនាំជាយុទ្ធសាស្ត្រ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ធ្វើដំណើរតាមសដានជើងរបស់ថ្នាក់ដឹកនាំជំនាន់ចាស់ ដើម្បីបង្កើតសហគមន៍រួមវាសនាតែ មួយចិននិងកម្ពុជាដែលមិនអាចបំបែកបំបាត់បាន។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រម្ពុជានិងព្រះមហាវីរក្សត្រី នរោត្តមមុនិនាថសីហនុ បានមានព្រះរាជបន្ទូលថ្លៃងអំណរគុណចំពោះភាគី ចិនដែលបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ នូវកម្មវិធីពាក់ព័ន្ធនឹងការរំលឹកខួប១០០ ព្រះវស្សានៃការប្រសូតរបស់ព្រះករុណាព្រះបរមរតនកោដ្ឋដូចជាពិធីបដិសណា្ឋរកិច្ចលើក នេះ។ ទ្រង់មានព្រះបន្ទូលថាទំនាក់ទំនងដ៏វិសេសវិសាលរវាងកម្ពុជានិងចិនបានប្រសូតនិង ពូនជ្រំឡើងដោយថ្នាក់ដឹកនាំជំនាន់ចាស់ប្រជាជនកម្ពុជា ចងចាំមិនភ្លេចរហូតចំពោះប្រជាជន ចិនដែលបានផ្តល់ជំនួយឧបត្ថម្ភនិងការគាំទ្រយ៉ាងធំសម្បើម ចំពោះការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
ភាគីកម្ពុជាសូមកោតសរសើរខ្ពស់ចំពោះប្រទេសចិនដែលមានលោកប្រធាន Xi Jinping ជាថ្នាក់ដឹកនាំបានសម្រេចនូវការអភិវឌ្ឍ ដោយល្បឿនលឿននិងមានឥទ្ធិពលខ្លាំង ក្នុងសហគមន៍អន្តរជាតិ។ ភាគីកម្ពុជារីករាយរួមជាមួយភាគីចិន ដើម្បីបន្តជំរុញកិច្ចសហការ ជាក់ស្តែងក្នុងគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅ ជំរុញឲ្យទំនាក់ទំនងប្រទេសទាំងពីរឡើងដល់ កម្រិតកាន់ខ្ពស់ថែមទៀត។ នៅទីចុងបញ្ចប់ទ្រង់បានប្រសិទ្ធពរឲ្យមិត្តភាពកម្ពុជាចិនឋិតថេរជាអមតៈ៕
(អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន)