(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលនាព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ «សមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ» ស្ថិតនៅក្នុងភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ថ្លែងនៅក្នុងឱកាសចុះសួរសុខទុក្ខនេះ លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះ ក្នុងនាមប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល លោកបានដឹកនាំមន្រ្តី និងក្រុមការងារចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូន «សមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ» ស្ថិតនៅក្នុងភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

លោកបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ដ៏ថ្លៃថ្លាប្រកបដោយសប្បុរសធម៌របស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្រោមបេសកកម្មមនុស្សធម៌ ដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាមាតាមនុស្សធម៌ តែងតែខ្វាយខ្វល់ យកចិត្តទុកដាក់ ជួយដោះស្រាយរាល់ការលំបាក របស់ប្រជាជននូវគ្រប់កាលៈទេសៈ»

សូមជម្រាបថា ក្នុងឱកាសនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានឧបត្ថម្ភនូវអំណោយ និងគ្រឿងឧបភោគ-បរិភោគ ជូនសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ រួមមាន៖

- អង្ករសរុបចំនួន ២.០០០គីឡូក្រាម
- មីខ្លាឃ្មុំ សរុបចំនួន ៥០កេស
- ត្រីខកំប៉ុង សរុបចំនួន ២០កេស
- ទឹកសុទ្ធដបធំ សរុបចំនួន ២០លីត្រ
- ទឹកត្រី សរុបចំនួន១០យួរ
- ទឹកស៉ីអ៉ីវ សរុបចំនួន១០យួរ
- ម៉ាស់ចំនួន សរុបចំនួន០២កេស
- ជែលលាងដៃ សរុបចំនួន ២០កេស
- សាប៊ូ សរុបចំនួន ០២កេស
- ថវិកាផ្ដល់ជូនសមាគមសរុបចំនួន ៤.០០០.០០០រៀល
- ថវិកាផ្ដល់ជូនបុគ្គលិក៩នាក់ សរុបចំនួន ៤៥០.០០០រៀល
- ថវិកាផ្ដល់ជូនកុមារ៧២នាក់ សរុបចំនួន ១.៤៤០.០០០រៀល៕