Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំកំពូលអ៊ីរ៉ង់៖ អាមេរិកជាប្រទេស ដែលមិនគួរឲ្យទុកចិត្តនោះទេ

03-06-2016 22:32

(តេហេរ៉ង់)៖ មេដឹកនាំជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា សហរដ្ឋអាមេរិក គឺជាអតីតសត្រូវធំបផុត នៃបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលមិនគួរត្រូវទុកចិត្តនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០១៦។

លោក Ayatolla ថ្លែងនៅថ្ងៃសុក្រនេះដូច្នេះថា «យើងបានជួបប្រទះបទពិសោធន៍រួចទៅហើយ ជាពិសេសអំឡុងពេល នៃកិច្ចពិភាក្សានុយក្លេអ៊ែរ ដែលបានបង្ហាញថាអាមេរិក នៅតែមិនបោះបង់ចោល ចេតនាចង់កម្ទេចប្រទេសអ៊ីរ៉ង់នោះឡើយ»។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីបុណ្យ រំលឹកខួប២៧ឆ្នាំ នៃការទទួលមរណភាព របស់អតីតមេដឹកនាំកំពូល អ៊ីរ៉ង់ ជំនាន់មុនគឺលោក Ayatollah Ruhollah Khomeini។

គួរបញ្ជាក់ថា ក្នុងកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់នោះ វាត្រូវបានចូលរួមដោយតំណាងមកពីប្រទេសធំៗ មួយចំនួនដូចជា អង់គ្លេស ចិន បារាំង រុស្ស៊ី សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ ហើយជាក់ស្តែងនោះ អាមេរិកបានធ្វើការប្តេជ្ញា ក្នុងការអនុវត្តកិច្ចព្រមព្រៀងមែន ប៉ុន្តែកន្លងមកនេះមហាអំណាចលេខ១ នេះមិនបានអនុវត្តន៍ រាល់ការប្តេជ្ញាធរទាំងនោះឡើយ៕