(ភ្នំពេញ)៖ វេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន «ដៃគូអាស៊ាន» ២០២២ បានបើកធ្វើនៅក្រុងណាននីងប្រទេសចិន នៅថ្ងៃទី១៥ ខែកញ្ញា លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា ដែលជិតនឹងឡើងកាន់តំណែងជា អគ្គលេខាធិការអាស៊ាន បានចូលរួមពិធីសម្ពោធបើកនិងថ្លែងសុន្ទរកថាតាមអនឡាញ។

លោក កៅ គឹមហួន បានលើកឡើងថា អាស៊ាននិងចិនត្រូវបង្កើនទំនាក់ទំនងក្នុងគ្រប់វិស័យថែមមួយកម្រិតទៀត ពិសេសត្រូវបង្កើនទំនាក់ទំនងផ្នែកសន្តិភាព សន្តិសុខ សុខសាន្តត្រាន ស្ថិរភាពនិងមេត្រីភាព។ ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងក្នុងកិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន កាលពីឆ្នាំទៅ វាគឺជាគន្លឹះ។ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងអាស៊ាននិងចិននឹងឱ្យគ្រប់ភាគីសុទ្ធតែទទួលបានផលប្រយោជន៍។ យើងត្រូវចាប់ដៃគ្នាទប់ទល់នឹងធ្វើបញ្ហាប្រឈម ដើម្បីរួមចំណែកដល់សន្តិភាពនិងភាពរុងរឿងនៃសកលលោក។

លោក កៅ គឹមហួន បានវាយតម្លៃខ្ពស់ចំពោះការដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានដើរតួនាទីគន្លឹះក្នុងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មាន។ លោកបានគូសបញ្ជាក់ទៀតថា ប្រទេសចិនមិនគ្រាន់តែជាដៃគូជិតស្និទ្ធរបស់អាស៊ានប៉ុណ្ណោះទេ ថែមទាំងជាអ្នកជិតខាងល្អ និងមិត្តល្អរបស់អាស៊ានផងដែរ។ ការបន្តពង្រឹងការប្រស្រ័យទាក់ទងគ្នា បន្តលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូ គឺមានសារៈសំខាន់ណាស់ចំពោះយើង អនាគតរបស់ពួកយើងមុខជាកាន់តែល្អបវរ៕

អត្ថបទ៖វិទ្យុមិត្តភាពកម្ពុជាចិន