(ព្រៃវែង)៖ លោក ហ៊ុន ណេត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រៃវែង និងជាតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាភិបាល មូលនិធិជាតិជំនួយសង្គមនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បាននាំយកប្រាក់គោលនយោបាយរបបសន្តិសុខសង្គម តាមរយ:មូលនិធិជាតិជំនួយសង្គម របស់សពលោក ហ៊ឹម សុផល សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ទៅប្រគល់ជូនគ្រួសារសព រួមមានថវិកាចុងក្រោយរបស់និវត្តជន នៅគេហដ្ឋានរបស់សព ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

នៅក្នុងឱកាសនេះ លោកប្រធាន បានសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំបំផុត ដោយបានចាត់ទុកមរណភាពរបស់លោកគឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុ កក្មេក ជីតា និងក្រុម ប្រឹក្សាខេត្ត ជាទីគោរព ស្រលាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ ដែលតែង តែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី កសាងគ្រួសារ ចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំទូន្មានបុត្រធីតា ចៅៗ ប្រកប ដោយគន្លងធម៌ និងជាការ បាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ប្រកបដោយឆន្ទៈ មនសិការការងារ និងមានស្នាដៃក្នុងការកសាងជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា។

ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសព និវត្តន៍ជន ជាកញ្ចប់ដែលរាជរដ្ឋាភិបាលផ្តល់ជូនក្រុមគ្រួសារ សពនិវត្តន៍ជនជាលើកចុងក្រោយដែលមានទំហំទឺកប្រាក់ ស្មើ១២ដង នៃប្រាក់សោធននិវត្តន៍ចុងក្រោយមុន ពេលទទួលមរណ:ភាព។

ដើម្បីទទួលបានប្រាក់គោលរបបនេះក្រុមគ្រួសារសពត្រូវបំពេញបែបបទ និងភ្ជាប់ឯកសារដូចខាងក្រោម៖

១. សេចក្តីចម្លងសំបុត្រមរណ:ភាព
២. សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
៣.សៀវភៅធនាគារ ឬប័ណ្ណព័ត៌មាន ឬATM
៤. អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ

បើលោកអ្នកមានចម្ងល់ ឬសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរសព្ទលេខ៖ ០៧០ ៦០៧ ៧៨៣/ ០៩៥ ២៧៩ ៣៣៣/ ០៩៧ ៣១១ ៨០០០៕