(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៤.៣លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៥,៧ម៉ឺននាក់ដែរ។
ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៤៤៨,០៣៤នាក់ (ស្លាប់ ៤៣,១៣២នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៤០០,០៣៥នាក់ (ស្លាប់ ១៥៧,៨២៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៨១១,៣២៧នាក់ (ស្លាប់ ៣៦,២៩៦នាក់)
* ថៃ ឆ្លងចំនួន ៤,៦៧១,៣០៩នាក់ (ស្លាប់ ៣២,៥៩៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៩១១,៤៨៧នាក់ (ស្លាប់ ៦២,៤១៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៨៦៧,១៦៨នាក់ (ស្លាប់ ១,៦០៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៧,៧៣៩នាក់ (ស្លាប់ ១៩,៤៤៤នាក់)
* ព្រុយណេ ឆ្លងចំនួន ២២៣,០៥៩នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៥,១៥៧នាក់ (ស្លាប់ ៧៥៧នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៧៣៩នាក់ (ស្លាប់ ៣,០៥៦នាក់)៕