ឯកឧត្ដម ជឹង ផល្លា ផ្ញើសារលិខិតគោរពជូនពរឯកឧត្តម ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត ក្នុងឱកាសគម្រប់ខួបកំណើត ៦៩ ឈានចូល ៧០ឆ្នាំ
14-09-2022 16:41
(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្សចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ របស់ឯកឧត្តម ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត, ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកជំទាវ ថុង ធារី ជឹងផល្លា ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរឯកឧត្ដម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដម ក្នុងការចូលរួមដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ឲ្យឈានទៅរកការអភិវឌ្ឍ និងរីកចម្រើនជឿនលឿនទៅមុខជានិរន្តរ៍ សម្រាប់សង្គមជាតិ និងមាតុភូមិកម្ពុជា។
ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន ឯកឧត្ដម ប៉ែន ស៊ីម៉ន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមជួបតែនឹងពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕