(ភ្នំពេញ)៖ ស្ថានទូតប៉ាគីស្ថាន ប្រចាំនៅកម្ពុជានៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រគល់គ្រឿងអេឡិចត្រូនិកសម្រាប់បម្រើការិយា ល័យមួយចំនួន ជូនក្រសួងការបរទេសកម្ពុជា។ ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពលោក ឡុង វិសាលោ រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និង លោកឯកអគ្គរដ្ឋ​ទូតប្រទេសប៉ាគីស្ថានប្រចាំនៅកម្ពុជា ។

សំភារៈការិយាល័យដែលទទួលរួមមាន៖
១. Sony projector VPL-FX30 ចំនួន១គ្រឿង។
២. Laptop Dell(Latitude E6440) ចំនួន៧គ្រឿង។
៣. Laptop Dell Latitude E5570) ចំនួន១គ្រឿង។
៤. MRS-AV-84ElectricScreen (Monitor InRoller) ចំនួន១គ្រឿង។
៥. HP Scranjet5509(L1910-5590) ចំនួន៥គ្រឿង។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០-២០១៤ ស្ថានទូតប៉ាគីស្ថានបានផ្តល់  Computers និង Moniter សរុបចំនួន ៤៥គ្រឿង និង ម៉ា ស៊ីន Printers  សរុបចំនួន ២០គ្រឿង, ម៉ាស៊ីន Photocopiers ចំនួន ៧គ្រឿង និង ទឹកថ្នាំ ៥ប្រអប់។

កាលពីឆ្នាំ២០១៥ ប៉ាគីស្ថាន បានផ្តល់ជូនក្រសួងការបរទេសនូវ Internet Switches ចំនួន៥ Server ចំនួន ១គ្រឿង និង Scannerចំនួន ១១គ្រឿង។ ប្រទេសប៉ាគីស្ថាន និងកម្ពុជា មានទំនាក់ទំនងការទូតល្អជាមួយគ្នា ហើយប៉ាគីស្ថាន ក៏ជាដៃគូសហការអភិវឌ្ឍន៍ ជាមួយបណ្តាប្រទេសក្នុងសហគមន៍អាស៊ានយ៉ាងល្អផងដែរ៕