(ភ្នំពេញ)៖ បន្ទាប់ពីកម្មវិធីតន្ត្រីសកលថ្មីរបស់ស្រាបៀរ Heineken ដែលមានឈ្មោះថា Live Your Music បានទទួលជោគជ័យ យ៉ាងគគ្រឹកគគ្រេងនៅភ្នំពេញ កាលពីចុងសប្តាហ៍មុន កម្មវិធីពិសេសនេះ នឹងបន្តដំណើរមកដល់ខេត្តព្រះសីហនុ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង និងការបេ្តជ្ញាចិត្ត របស់ម៉ាកសញ្ញានេះ ក្នុងការពង្រឹងវិស័យតន្ត្រីទូទាំងកម្ពុជា។
កម្មវិធីពិសេសនេះ គ្រោងនឹងប្រារព្ធធ្វើឡើងជាលើកទីពីរនៅក្លិប LV នៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនានេះចាប់ពីម៉ោង២១យប់តទៅ មានទីតាំងស្ថិតនៅលើផ្លូវឯករាជ្យ សង្កាត់លេខ៤ នៅក្នុងក្រុងព្រះសីហនុ។
កម្មវិធីតន្រ្តីផ្ទាល់ និងកម្សាន្តសប្បាយៗ ដែលមានឈ្មោះថា «Takeover» នៅក្លិប LV នឹងមានការចូលរួមសម្តែងពីឌីជេ Mizzkiya មកពីប្រទេសម៉ាឡេស៊ី និងកំពូលតារាចម្រៀង Hip Hop ខ្មែរលោក Bross La ព្រមទាំងក្រុមរាំក្បាច់ប្លែកអស្ចារ្យ ដើម្បីបង្កបរិយាកាស នាពេលរាត្រីសែនសប្បាយរីករាយ ជាហូរហែរពេញមួយរាត្រី។
កម្មវិធីតន្រ្តីផ្ទាល់ Live Your Music របស់ស្រាបៀរ Heineken គឺជាស៊េរីនៃកម្មវិធីជាច្រើន ដែលនឹងប្រារព្ធធ្វើឡើង នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ចាប់ពីខែឧសភា ដល់ខែកក្កដា នៅតាមបណ្តាក្លិបល្បីៗ ក្នុងខេត្តក្រុងទាំងនេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្ត នៃកម្មវិធីតន្ត្រីសកលថ្មីរបស់ ស្រាបៀរ Heineken ក្នុងគោលបំណងពង្រឹងខ្លួន នៅក្នុងវិស័យតន្ត្រីផ្ទាល់នេះឲ្យទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត ក្នុងប្រទេសម្ពុជា។
ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធី Live Your Music ដែលនឹងប្រារព្ធធ្វើឡើងនៅកម្ពុជា សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ Heineken គឺ៖ www.facebook.com/heineken/, #Heineken #LiveYourMusic #Cambodia៕