(ព្រះវិហារ)៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបិណ្យភ្ជុំចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។
តាមរយៈលិខិតអំពាវនាវរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ បានបញ្ជាក់ថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលនឹង ប្រព្រឹត្តនៅថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ យានយន្តធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ នឹងមានការកើនឡើងខុសប្រក្រតី ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដូចក្នុងពិធីបុណ្យនានាកន្លងទៅផងដែរ។ ដូចនេះសូមសាធារណជនដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នឹងអនុវត្តតាមចំនុចសំខាន់ៗដូចខាងក្រោម៖
*ទី១៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត
*ទី២៖ មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិល នៃគ្រឿងស្រវឹងជាដាច់ខាត
*ទី៣៖ មិនត្រូវបត់ឫជែងក្នុងភាពប្រថុយប្រថាន ឫប្រើប្រាស់ទូរស័ព្ទគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង
*ទី៤៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងត្រូវប្រកាន់ស្តាំជានិច្ច
*ទី៥៖ មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកជាដាច់ខាត
*ទី៦៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច នៅពេលបើកបរទោចក្រយានយន្ត (ទាំងអ្នកបើកបរ និងអ្នករួមដំណើរ)
*ទី៧៖ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច នៅពេលបើកបរយានយន្ត (ទាំងអ្នកបើកបរ និងអ្នករួមដំណើរ)
*ទី៨៖ ត្រូវត្រួតពិនិត្យលក្ខណះបច្ចឹកទេសយានយន្តជានិច្ច
*ទី៩៖ មិនត្រូវផ្ទុកអ្នកដំណើរ ឫទំនិញលើសច្បាប់កំណត់
*ទី១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៍យោគយល់អធ្យាស្រ័យ៕