(កំពង់ឆ្នាំង)៖ លោក និន សុភ័ណ្ឌ ជាអតីតមន្ត្រីបម្រើ ការងារ នៅមន្ទីរឃោសនាការ វប្បធម៌ និងព័ត៌មានខេត្តកំពង់ឆ្នាំង ដែលកំពុងមានជំងឺ និងជួបការខ្វះ ខាតបានទទួលអំណោយពីលោក ហឹង ចូច អនុប្រ ធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។

អំណោយរបស់លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត រួមមានអង្ករចំនួន៣០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ត្រីខ១យួរនិងថវិកាចំនួន២០ដូល្លា។ជាមួ យគ្នានេះ លោក សុខ គឹមសៀន បាននាំយកអំណោ យរបស់ក្រុមអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងមួយចំនួ នជូនដល់អតីតមន្ត្រីបម្រើការនៅមន្ទីរឃោសនាការវប្បធម៌ និងព័ត៌មានខេត្តកំពង់ឆ្នាំង ដែលកំពុងធ្លាក់ ខ្លួនឈឺរស់នៅតែម្នាក់ឯង។

សូមបញ្ជាក់ថា លោក និន សុភ័ណ្ឌ បច្ចុប្បន្នរស់នៅ ម្នាក់ឯង ក្នុងកូនខ្ទមតូចមួយ លើដីរបស់បងស្រីក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយកំពុងមានជំងឺប្រចាំកាយដោយបាត់បង់កម្លាំងពល កម្មមិនអាចដើរហើរធ្វើការរកស៉ីបាន៕