(ភ្នំពេញ)៖ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា អគ្គាធិការរងពុទ្ធិកសិក្សាជាតិ សមាជិកក្រុម ប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជះ ស្រះចក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញវីដេអូបកស្រាយជុំវិញបញ្ហា ប្រតិកម្មរបស់ប្រជាពលរដ្ឋ លើកការសម្រេចរុះរើចេតីយ៍ចាស់ៗនៅក្នុងវត្ត ដើម្បីធ្វើការសាងសង់ថ្មីឱ្យមានសោភណ្ឌភាព។

នៅក្នុងវីដេអូប្រមាណជាង ២៥នាទី សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ក៏មានសង្ឃដីការបញ្ជាក់ដែរថា ការអភិវឌ្ឍវត្តវិមានតេជះ ស្រះចក បានរៀបចំរួចរាល់ប្រមាណ៩៩% ហើយ ក្រោយបានរៀបចំឡើងវិញនូវសំណង់អនាធិបតេយ្យដែលឥតមានសណ្តាប់ធ្នាប់ជាច្រើន រួមមាន ការដោះដូរកុដ្ឋ សាលាឆាន់ ចេតីយ៍ដែលបានសាងសង់ឥតសណ្តាប់ធ្នាប់ជាច្រើន បានរៀបឱ្យបានល្អប្រសើរឡើងវិញ និងបានរៀបចំជាបន្ទប់ជាច្រើនសម្រាប់សិស្ស និស្សិត ក្រីក្រស្នាក់នៅ ដើម្បីបន្តការសិក្សា។

សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា មានសង្ឃដីការទៀតថា ជាមួយនឹងគោលការណ៍របស់វត្ត ដែលត្រូវរៀបចំធ្វើចេតីយ៍ ដែលនៅសេសសល់ឱ្យមានសោភ័ណភាពល្អឡើងវិញ ដោយត្រូវការធ្វើថ្មីឡើងវិញ ជាមួយនឹងការកិលកន្លែងបន្តិចបន្តួចឱ្យមានសោភណ្ឌភាព ហើយវត្តសម្រេចជួយចេញថ្លៃការសាងសង់៥០% និងទុកឱ្យម្ចាស់ចេតីយ៍អ្នកធ្វើបង្ហើយ និងបានជម្រាបទៅម្ចាស់ចេតីយ៍ រួចហើយដែរ តែមានម្ចាស់ចេតីយ៍មួយមិនបានយល់ព្រមនោះទឹ។

ជាមួយនឹងការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋមួយគ្រួសារ និងបានចោទប្រកាន់ដោយពាក្យយ៉ាងធ្ងន់ធ្ងរទៅលើវត្តថា បានរុះរើបំផ្លាញអដិធាតុ សម្តេចព្រះឧត្តម ចរិយាបណ្ឌិត ឈឹង ប៊ុនឈា មានសង្ឃដីការថា នេះជាពាក្យមិនពិតនោះឡើយ ដោយសារគោលការណ៍វត្តត្រូវតែរៀបចំឱ្យមានសោភ័ណភាពស្អាត វត្តមានការរុះរើរៀបចំ និងបានធ្វើពិធីតាមបែបព្រះពុទ្ធសាសនា ដើម្បីសុំធ្វើទីតាំងថ្មី និងបានយកយកអដិធាតុទៅទុកបានយ៉ាងស្រួល មិនមានខូចខាតដូចការចោទប្រកាន់នោះឡើយ។

ខាងក្រោមនេះជា ការបកស្រាយលម្អិតរបស់សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា៖