(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យ លោក ខឹម វាសនា ចេញមុខបកស្រាយចំពោះរឿងបំភ្លៃថា សម្តេចនៅពីក្រោយការប្រមូលផ្តុំនៅជើងភ្នំគូលែន

២៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្តល់ប្រាក់កម្ចី ជាមួយអត្រាការប្រាក់ទាប ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប

៣៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យកងទ័ពជួយដឹកជញ្ជូនសម្ភារពលរដ្ឋ ដែលស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯក

៤៖ សម្តេចតេជោ ហ៊ុន សែន៖ ចំណុចខ្លាំងរបស់សម្តេច គឺមិនមានដៃគូណាអាចវាយតម្លៃត្រូវពីយុទ្ធសាស្ត្រលើការដឹកនាំ និងរបៀបរបបការងាររបស់សម្តេច

៥៖ សម្តេចតេជោ ហ៊ុន សែន៖ ទោះបីជា ហ៊ុន ម៉ាណែត មិនមែនជាកូនខ្ញុំ ហើយជាកូននរណាក៏ដោយ ក៏ខ្ញុំគាំទ្រដែរ ដោយសារតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

៦៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកប្រឆាំងនឹងអង្គរក្សការពារនាយករដ្ឋមន្ត្រី គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលត្រូវទទួលរងប្រតិកម្មពីកងកម្លាំង

៧៖ សម្តេចតេជោ ហ៊ុន សែន ស្នើគណបក្សដទៃកុំប្រើរឿងដោះស្រាយបញ្ហា នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីកេងចំណេញនយោបាយ

៨៖ សម្តេចតេជោ ហ៊ុន សែន៖ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យកព្រះទ័យទុកដាក់ខ្លាំងណាស់ លើការបញ្ចូលតំបន់អង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវគោរពលក្ខន្តិកៈទាំងឡាយរបស់យូណេស្កូ

៩៖ សម្ដេចតេជោ ហ៊ុន សែន បន្តធ្វើនាយករដ្ឋមន្ត្រី គឺធានាមិនឱ្យព្រះមហាក្សត្រខកព្រះទ័យ មិនឱ្យប្រជាជនខកចិត្ត

១០៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរៀបចំតំបន់រុនតាឯក ទៅជាក្រុងស៊ីវីល័យថ្មីមួយ

១១៖ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភសម្ភារៈ ថវិកា ស្បៀងអាហារ ផ្តល់បណ្ណសមធម៌ និងបណ្ណស្ត្រីមានផ្ទៃពោះសុពភាព១០ឆ្នាំ ជួយសម្រួលជីវភាពរបស់ពលរដ្ឋ ស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីយដ្ឋានអង្គរ

១២៖ ក្រសួងអប់រំ ប្រកាសពន្យារពេលប្រឡងបាក់ឌុប ទៅថ្ងៃទី៥-៦ ខែធ្នូ ព្រោះកម្ពុជាមមាញឹកជាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅអំឡុងខែវិច្ឆិកា

១៣៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃទី១៤-២០ ខែកញ្ញា, អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង

១៤៖ WHO ព្យាករថាករណីឆ្លងកូវីដ១៩ នៅអ៊ុយក្រែន អាចនឹងកើនឡើងខ្លាំង ក្នុងខែតុលា

១៥៖ លោក ហ្សេលេនស្គី ប្រកាសរំដោះបានទឹកដី ៦,០០០គីឡូម៉ែត្រក្រឡា និងស្នើសុំអាវុធបន្ថែម

១៦៖ វិភាគអន្តរជាតិ៖ តើរុស្ស៉ីកំពុងបាក់ទ័ព ឬ?

- ព័ត៌មានជាតិ Fresh News Plus

១៖ អតីតប្រធាន CFO ក្រុមហ៊ុន Tesla កំពុងចូលរួមជាមួយក្រុមហ៊ុន Zipline

២៖ ទីបំផុត! សមត្ថភាពថ្មត្រកូល iPhone 14 លេចធ្លាយមុនការចេញលក់ជាផ្លូវការហើយ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)