(ភ្នំពេញ)៖ ការសាងសង់អគារ D’Seaview ជាងប៉ុន្មានខែមកនេះ បានដំណើរការទៅយ៉ាងលឿន ទៅតាមគម្រោងព្រោះសន្ទុះនៃ ចំណាប់អារម្មណ៍ នៅក្នុងវិស័យអចលនទ្រព្យ បានមានការកើនឡើង។
តាមរបាយការណ៍សារព័ត៌មាន បានបង្ហាញនូវអត្ថប្រយោជន៍ នៃការរស់នៅដែលមានភាពទាក់ទាញ ការប្រកួតប្រជែងតម្លៃហើយអ្វី ដែលសំខាន់ជាងនេះទៅទៀតនោះ គឺគម្រោងអភិវឌ្ឍន៍ D’Seaview នេះសាងសង់ដោយក្រុមសិង្ហបុរី ដែលមានប្រវត្តិនិងបទពិសោធន៍ ជាច្រើនឆ្នាំ នៅក្នុងវិស័យសាងសង់ ហើយគម្រោងនេះ នឹងក្លាយជាការវិនិយោគដ៏ទាក់ទាញ។
អ្នកស្រី បួ ចន្ធូ ដែលទើបតែត្រឡប់មកពីសហរដ្ឋអាមេរិក បន្ទាប់រស់នៅទីនោះ អស់ជាច្រើនឆ្នាំ បាន សម្រេចចិត្តទិញខុនដូ D’Seaview បន្ទាប់ពីអ្នកស្រីទទួលបាន ការណែនាំពីមិត្តភ័ក្ត និងសហគមន៍ជំនួញ។
អ្នកស្រីបានមានឲ្យដឹងថា «វាគឺជារឿងដ៏ល្អបំផុត ដែលខ្ញុំមានឱកាសមានផ្ទះផ្ទាល់ខ្លួន បែរមុខទៅមាត់សមុទ្រនិងអាចរីករាយជាមួយ នឹងទេសភាពដ៏ស្រស់ត្រកាលនៃសមុទ្រ។ លើសពីនេះទៅទៀត ខ្ញុំចូលចិត្តការរចនាខុនដូនេះ ហើយទីធ្លានិងសេវាកម្មផ្សេងៗមាននៅ ក្នុង D’Seaview តែម្តង»។
D’Seaview ត្រូវបានសាងសង់ នៅលើផ្ទៃដី ៩៨១៨ម៉ែត្រការ៉េ មានខុនដូសរុបចំនួន ៧៣៧ និងកន្លែងធ្វើពាណិជ្ជកម្ម ៧០កន្លែងដែល ស័ក្តិសមសម្រាប់ជំនួញដូចជា៖ សណ្ឋាគារ ហាង មណ្ឌលសុខភាព ហាងកែសម្ផស្ស ក្លឹបហាត់ប្រាណ ការិយាល័យពាណិជ្ជកម្ម និងជំនួញជាច្រើនទៀត។
អ្នកស្រីចន្ធូបានបន្ថែមថា៖ «បរិក្ខារនិងសេវាកម្ម ដែលនឹងមាននៅ D’Seaview ដូចជា៖ ភោជនីយដ្ឋានផ្សារទំនើបនិងមណ្ឌលសុខភាព។ វាមានភាពទាក់ទាញណាស់ គ្រប់យ៉ាងដែលខ្លួនខ្ញុំផ្ទាល់ និងគ្រួសារ ត្រូវការនិងចង់បាន គឺត្រូវបានរួមបញ្ចូលនៅកន្លែងតែមួយប្រកប ដោយផាសុកភាព និងទំនុកចិត្ត។ គ្រួសាររបស់ខ្ញុំចូលចិត្តគំនិត និងការរៀបចំបែបនេះណាស់ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តទិញខុនដូ នៅទីនោះ»។
លោក ថៃ ដារឹទ្ធ ដែលជាអ្នកជំនួញម្នាក់បាននិយាយថា៖ «ខ្ញុំទិញខុនដូមួយនៅ D’Seaview ពីព្រោះ វាគឺជាគម្រោងខុនដូដែលធំនិង ទំនើបតែមួយនៅខេត្តព្រះសីហនុ។ អ្វីដែលទាក់ទាញខ្ញុំទៀតនោះ គឺវានៅជិតសណ្ឋាគារសុខា និងឆ្នេរសមុទ្រដែលជាកន្លែងដែលមាន អ្វីៗគ្រប់យ៉ាង។ វាជាការល្អដែល ទិញខុនដូស្នាក់នៅផ្ទាល់ខ្លួន ឬ សម្រាប់វិនិយោគនៅពេលក្រោយ។ ហើយតម្លៃក៏សមរម្យ»។
សម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់ពី D’Seaview លោកអ្នកអាចទៅកាន់ការិយាល័យនៅឯអគារកាណាឌីយ៉ា ភ្នំពេញ ឬនៅខេត្តព្រះសីហនុ ឬទូរស័ព្ទទៅកាន់ 023 985 828 / 097 768 9090។ សម្រាប់ព័ត៌មានបន្ថែម សចូលទៅកាន់ www.mycamhomes.com៕