(ភ្នំពេញ)៖ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងសភាពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាអំពីការពិនិត្យលទ្ធភាពលើការបង្កើតយន្តការការងារ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
កិច្ចពិភាក្សានេះធ្វើឡើងក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ដោយមានការចូលរួមពីលោកឧកញ៉ា លឹម សុជាតិ សមាជិកជ្រើសតាំងនៃសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងសហការី។
ក្នុងនោះលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី និងតំណាងនិយ័តករពាក់ព័ន្ធក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក៏បានចូលរួមកិច្ចប្រជុំពិភាក្សានេះដែរ៕