(ភ្នំពេញ)៖ គម្រោង Sky Tree Condo កម្ពស់៣២ជាន់ដ៏អស្ចារ្យ ជាមួយនឹងទំហំទឹកប្រាក់វិនិយោគ២៥០លានដុល្លារ នឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ នៅវេលាម៉ោង ៣-៦រសៀល នាសណ្ឋាគារភ្នំពេញ នឹងបើកស្វាគមន៍ចំពោះភ្ញៀវកិត្តិយស ទាំងអស់អញ្ជើញចូលរួមផងដែរ។
គម្រោង Sky Tree Condo នេះ ក្រោមការវិនិយោគ រវាងកិច្ចសហប្រតិបត្តិការ រួមគ្នាជាមួយក្រុមហ៊ុន អូស្ត្រាលី និងកម្ពុជា J&L Property Development បានប្រកាសទុន ក្នុងការ វិនិយោគលើអចលនទ្រព្យ នៅផ្នែកខាងជើងនៃទីក្រុងភ្នំពេញ ដែលមានទំហំទឹកប្រាក់ចំនួន២៥០លានដុល្លារ នៅលើផ្ទៃដីសរុបទំហំ ៨២៤៨.៩៣ ម៉ែត្រការរ៉េ ដែលមានចំនួ នបីអាគារ នឹងមានកំពស់៣២ជាន់ រួមមានបន្ទប់សរុបចំនួន១១០៤យូនីត។
លោក Scott Wu នាយកប្រតិបត្តិផ្នែកទីផ្សារ និងគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន J&L Property Development Co., Ltd បានថ្លែងថា «ដោយគុណភាពសំណង់នៃអាគារនេះ បាន ធានាតាមបែបស្តង់ដារសង្ហបុរី ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ បានធ្វើឲ្យគម្រោងរបស់យើងខ្ញុំបានកក់អស់៥០ភាគរយ នៃអាគារ A ក្នុងនោះ មាន អតិថិជន ចម្រុះជាតិសាសន៍ រួមមាន ជនជាតិ ខ្មែរ ចិន ជប៉ុន កូរ៉េ សង្ហបុរី តៃវ៉ាន់ ។ល។»
លោកបន្ថែមថា ក្នុងកម្មវិធីនេះវានឹងមានលក្ខណៈប្លែក ពីការសម្ពោធគម្រោងខុនដូ ទូទៅដោយសារតែក្នុងកម្មវិធីនេះ យើងមានការបញ្ចុះតម្លៃពិសេស និងមានការចាប់ ឆ្នោត ផ្តល់រង្វាន់ជាច្រើនជូនអតិថិជន។ ជាងនេះ Sky Tree Condo មិនត្រឹមតែមានទីតាំង សម្រាប់ការរស់នៅយ៉ាងល្អឥតខ្ចោះនោះទេ តែវាជាទីតាំងសហគមន៍ដ៏រស់រវើក ដែលមានអ្នកជិតខាង និងមិត្តភក្តិល្អៗ ហើយវប្បធម៌ និងសកម្មភាពរួមគ្នា នឹងកើតមានឡើងក្នុងបរិយាកាសសាមញ្ញ។
លោកបន្ថែមថា «ដើម្បីជាការលើកទឹកចិត្តបន្ថែម សម្រាប់ការចូលរួមសហគមន៍ Sky Tree នៅថ្ងៃស្អែកនេះ នឹងមានការចាប់រង្វាន់ចំនួន២ គឺសម្រាប់អតិថិជន ដែលពុំទាន់ បានកក់ និង សម្រាប់អតិថិជនដែលបានកក់រួចហើយ ឬអតិថិជនដែលបានកក់ក្នុងថ្ងៃនោះ។ ការចាប់រង្វាន់នេះនឹងមានរង្វាន់ជាច្រើន ដែលមាន តម្លៃស្មើនឹង ទឹកប្រាក់៥០០ ដុល្លារ (សរុប៣០រង្វាន់)។ រង្វាន់ទីពីរដែលជារង្វាន់ សម្រាប់ការកក់ គឺជារង្វាន់មានតម្លៃពី២០០០ទៅ១ម៉ឺនដុល្លារ សរុប១០រង្វាន់»។
លោកបន្ថែមថា ជាការពិតណាស់ចំពោះ «ការបើកកម្រោងសាងសង់ស្កាយទ្រីខុនដូគឺសម្រាប់អថិតិជនទាំងអស់គ្នា» ទាំងនេះគឺជាគោលគំនិតទាំងមូលរបស់លោក ដែលជាអ្នកវិនិយោគិន នៃគម្រោង ស្កាយទ្រីខុនដូ ។ម្យ៉ាងវិញទៀត Sky Tree មិនត្រឹមតែជាទីតាំងសម្រាប់ការរស់នៅនោះទេ គឺលោក សម្លឹងឃើញថា គម្រោងវិនិយោគ របស់លោកជាទីតាំងសហគមន៍ដ៏រស់រវើក ដែលមានអ្នកជិតខាង និងមិត្តភក្តិល្អៗ ហើយវប្បធម៌ និងសកម្មភាពរួមគ្នា នឹងកើតមាន ឡើងក្នុងបរិយាកាសសាមញ្ញ។
ដើម្បីផ្សព្ធផ្សាយមិត្តភាព លោក បានបង្កើតនូវគម្រោងផ្សព្ធផ្សាយដែលពុំធ្លាប់មាននៅប្រទេសកម្ពុជា។ ជាធម្មតា អតិថិជនដែលណែនាំអតិថិជនថ្មីទៅវិនិយោគ នឹងទទួលបានការលើកទឹកចិត្តតាមរយៈការបញ្ចុះតម្លៃ។ ប៉ុន្តែលោក មិនធ្វើបែបនេះទេ។
លោកបន្តថា «ការនាំមិត្តភក្តិមកទិញយូនីតដូចជាមិនទំនងទេ។ វាដូចជាអ្នកធ្វើបែបនេះ ដើម្បីតែបានកំរៃជើងសារតែប៉ុណ្ណោះ។ ខ្ញុំមិនចូលចិត្តបែបនេះទេ ដូច្នេះហើយបានជាអតិថិជនទាំងពីរទាំងអតិថិជនថ្មី និងអតិថិជនចាស់ នឹងទទួលបានការបញ្ចុះតម្លៃ១០០០ដុល្លារនៅពេលដែលពួកគេកក់យូនីត»ហើយ ការផ្សព្ធផ្សាយបែបនេះ គឺជាមូលដ្ឋានគ្រឹះនៃសហគមន៍ជិតស្និទ្ធ និងមិត្តភាពដ៏ល្អរបស់ Sky Tree។
លោក បន្ដថា «ខ្ញុំចង់ឲ្យមិត្តភក្តិនាំមិត្តភក្តិ ហើយអ្នកជិតខាងនាំអ្នកជិតខាង ហើយខ្ញុំចង់ឲ្យពួកគេវិនិយោគលើអនាគតរួមគ្នា ហើយរស់នៅជាមួយគ្នា»។
លោក បានសង្កត់ធ្ងន់ថា ក្រោយពីចប់កម្មវិធីសម្ពោធនូវការលក់គម្រោងSKY TREE Condoនឹងថ្លែងអំណរគុណចំពោះអតិថិជន ជាតិ និងអន្តរជាតិដែលបានកក់នូវគម្រោងSKY TREE Condo មកតម្លៃនឹងកើនឡើង។ដូច្នោះហើយពេលនេះជាឲ្យកាសសម្រាប់អតិថិជនដែលបានជាវ។
ប្រសិនបើលោកអ្នកមានចំណាប់ អារម្មណ៍ចង់ចូលរួមកម្មវិធីសម្ពោធ Sky Tree សូមអញ្ជើញទៅកាន់សណ្ឋាគារភ្នំពេញ នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ស្អែកនេះ ៕