(ភ្នំពេញ)៖ ក្រុមហ៊ុន LION CORPORATION (THAILAND) LIMITED ដែលចែកចាយផលិតផល កូនក្មេងលេខ១នៅកម្ពុជា KODOMO ដោយក្រុមហ៊ុន TSNR DISTRBUTION CO.,LTD បានបង្កើតកម្មវិធីរីករាយសប្បុរសធម៌ «3L=Love Live Laugh» សម្រាប់ប្អូនៗកុមារ នៅថ្ងៃទី១៦-១៩ ខែឧសភាកន្លងទៅថ្មីៗនេះ នឹងអញ្ជើញ៨០គ្រួសារ ដែលឈ្នះហ្គេមក្នុង Facebook មកចូលរួមទស្សនាភាពយន្តរឿង «Finding Dory» ជាមួយ KODOMO នៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ នៅ Major Cineplex AEON Mall។
សម្រាប់អ្នកដែលឈ្នះទាំង៨០គ្រួសារ គឺបានក្លាយជាផ្នែកមួយ នៃកម្មវិធីសប្បុរធម៌របស់ KODOMO ដោយរាប់ ១Tag ពីអ្នកឈ្នះប្តូរទៅជាការបរិច្ចាក ជូនទៅកុមារកម្ពុជា នៅមន្ទីរពេទ្យកុមារគន្ធបុប្ជា។
ក្រុមហ៊ុនរបស់ KODOMO ក៏ថ្លែងអរគុណ ដល់ការចូលរួមជាមួយ ការឆ្លើយតបដ៏ល្អប្រសើរចំពោះកម្មវិធី និងតែងតែគាំទ្រគ្រួសារ KODOMO ក្នុងរយៈពេលកន្លងមក ក្រុមហ៊ុននឹងអញ្ជើញអ្នកគាំទ្រទាំងអស់នេះ ចូលរួមលេងប៊ូលីងជាមួយ KODOMO នៅ BluO នាផ្សារទំនើប AEON Mall នៅថ្ងៃ១៨ ខែមិថុនាខាងមុខនេះ។
ជាមួយគ្នានេះ លោកអ្នកអាចលេងហ្គេម តាមរយៈ Facebook Page KodomoClubCambodia ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ដែលនឹងមានឱកាសជាអ្នកឈ្នះ នៅក្នុងចំណោម១១នាក់។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook Page: KodomoClubCambodia៕