(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់លោកស្រី ស រ៉ាន់ដា ជាសមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ជំនួសលោក នួន ហ៊ន់ឡាយ ដែលបានទទួលមរណភាព។

តាមរយៈសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ដូចខាងក្រោម៖

*ប្រការ១៖ ផ្លាស់ប្តូរលោក នួន ហ៊ន់ឡាយ លំដាប់លេខរៀងទី១៨ នៃបញ្ជីលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញពីសមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ដោយមូលហេតុទទួលមរណភាព។

*ប្រការ២៖ ទទួលស្គាល់លោកស្រី ស រ៉ាន់ដា លំដាប់លេខរៀងទី១០ នៃបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ជំនួសលោក នួន ហ៊ន់ឡាយ៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង៖