(បន្ទាយមានជ័យ)៖ សម្រាប់រដូវកាន់បិណ្ឌនេះ ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត, លោក ស៊ា សៅឌី អធិការរងនគរបាលក្រុង បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទចុះល្បាត ដើម្បីទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ព្រមទាំងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតទាំងមូល។

លោកវរសេនីយ៍ត្រី ស៊ា សៅឌី អធិការរងទទួលផែនការងារជំនួយការនគរបាលព្រហ្មទណ្ឌក្រុងប៉ោយប៉ែត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថា បើមានហេតុការណ៍អសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូន រស់នៅសូមរាយការណ៍មកកាន់លេខទូរស័ព្ទមានលេខ 097 7 780 164 ដើម្បីកម្លាំងនគរបាលប្រចាំបញ្ជាចុះធ្វើការទប់ស្កាត់បង្ក្រាបានទាន់ពេលវេលាផងដែរ៕