(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់លោក អ៊ុក គឹមនី ជាសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ជំនួសលោក ឡឹក ចំរើន ដែលបានលាឈប់ពីមុខតំណែង។
តាមរយៈសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ដូចខាងក្រោម៖
*ប្រការ១៖ ផ្លាស់ប្តូរលោក ឡឹក ចំរើន លំដាប់លេខរៀងទី១៧ នៃបញ្ជីលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញពីសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ដោយមូលហេតុលាឈប់ពីមុខតំណែង។
*ប្រការ២៖ ទទួលស្គាល់លោក អ៊ុក គឹមនី លំដាប់លេខរៀងទី១ នៃបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ជំនួសលោក ឡឹក ចំរើន៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង៖