(សៀមរាប)៖ ទីតាំងផលិតទឹកសុទ្ធមួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាត ត្រូវបានអាជ្ញាធរសម្រេចបិទ ជាបណ្ដោះអាសន្ននៅព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា ទីតាំងផលិតទឹកសុទ្ធនេះ ម្ចាស់ឈ្មោះ សួន សុខស៊ីម អាយុ២៧ឆ្នាំ មានទីតាំងក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលគ្មានច្បាប់ អនុញ្ញាតត្រឹមត្រូវ។ លោកបានបន្ដថា ការសម្រេចបិទនេះដោយមានការឯកភាពពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តសៀមរាប និងលោក តុប ធឿន ប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តសៀមរាប។
បច្ចប្បន្នម្ចាស់ទីតាំង ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រគល់ទៅមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕