(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២៩២២នេះ បានចេញសេចក្តីជូនដំណឹងកោះអញ្ជើញ លោក ទេស ភារុន អគ្គនាយកក្រុមហ៊ុន ភីអ ប្រផឺធី (ខេមបូឌា) និងជាម្ចាស់គម្រោង បុរី PR Villa មកបង់ប្រាក់ផាកពិន័យ ១០០លានរៀន។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបញ្ជាក់ថា សូមកោះអញ្ជើញលោក ទេស ភារុន អគ្គនាយកក្រុមហ៊ុន មកបង់ប្រាក់ផាកពិន័យអន្តរការណ៍ ក្នុងរយៈពេល១៥ថ្ងៃយ៉ាងយូរ គិតចាប់ពីកាលបរិច្ឆេទ នៃសេចក្តីជូនដំណឹងនេះតទៅ។ ក្នុងករណីនៅតែបន្តគេចវេះ មិនអនុវត្តតាមការណែនាំ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នឹងចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖