Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ម្នាក់ទៀតរបស់ CNRP ប្រចាំក្រុងប៉ោយប៉ែត ដាក់ពាក្យសុំលាលែងចេញពីបក្ស

03-06-2016 15:07

(បន្ទាយមានជ័យ)៖ លោក សម វណ្ណារ៉ា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការប្រតិបត្តិក្រុងប៉ោតប៉ែត ខេត្តបន្ទាយមានជ័យ របស់ គណបក្សសង្គ្រោះជាតិ បានដាក់លិខិតសុំលាលែងពីតំណែង លេខាធិការក្រុង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។

នេះបើតាមលិខិតលាលែងពីតំណែង និងលាឈប់របស់លោក សម វណ្ណារ៉ា ដែលអង្គភាព Fresh News ទើបទទួលបាននៅរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ។ មន្រ្តីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិរូបនេះ ដែលមានទីលំនៅភូមិចន្ទគិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោតប៉ែត ខេត្តបន្ទាយមានជ័យ បានលាលែងពីគណបក្ស ដោយសារមូលហេតុ មានបញ្ហាសុខភាពផ្ទាល់ ដែលមិនអាចបម្រើ ការងារតទៅទៀតបាន៕