(ភ្នំពេញ)៖ នៅក្នុងកម្មវិធី Fresh Talk កាលពីចុងសប្តាហ៍មុននេះ លោក ម៉ារ យ៉ារិទ្ធ អ្នកតាមដានព្រឹត្តិការណ៍ព័ត៌មានពិភពលោក និងជាអ្នកសារព័ត៌មានជាង៣០ឆ្នាំ បានវិភាគថា ការព្រមានកាន់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៉ីទៅកាន់អឺរ៉ុប នាថ្មីៗនេះ នឹងធ្វើឱ្យតំបន់អឺរ៉ុបទាំងមូលងាកចេញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។

អ្នកសារព័ត៌មានជើងចាស់រូបនេះ ជឿជាក់ថា ប្រសិនបើរុស្ស៉ី កាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័ននេះ អឺរ៉ុបនឹងត្រូវបង្ខំចិត្តបង្កើនប្រើប្រាស់ធ្យូងថ្មឡើងវិញ ដែលជាហេតុធ្វើឱ្យកើនឡើងខ្លាំងនូវកំដៅផែនដី និងបញ្ហាអាកាសធាតុពិភពលោក។ បញ្ហានេះ ក៏នឹងជំរុញឱ្យមានបាតុកម្មផ្ទុះឡើងនៅអឺរ៉ុបផងដែរ៕

សូមទស្សនាការវិភាគរបស់ លោក ម៉ារ យ៉ារិទ្ធ ដូចតទៅ៖