(ក្រចេះ)៖ កម្លាំងនគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដា ក្រោមបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ក្រោមការសម្របសម្រួលពីលោក លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈស្រ្តីសតិមិនប្រក្រតី តាមបណ្ដឹងរបស់អាណាព្យាបាលជនរងគ្រោះ។
យោងតាមរបាយការណ៍នគរបាលស្រុកចិត្របុរី បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ឃិន សុខ អាយុ៣៩ឆ្នាំ មុខរបរកសិកររស់នៅភូមិជួរក្រូចុំ ឃុំ ថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ។ ចំណែកនារីរងគ្រោះឈ្មោះ អ.ទ អាយុ២១ឆ្នាំ មានសតិពុំប្រក្រតីរស់នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមរបាយការណ៍ បានបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភជនរងគ្រោះមែននៅចំណុចអូរតាពោនភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ដោយរូបគេបានស្នាក់នៅក្បែរគ្នាជាមួយគ្រួសារជនរងគ្រោះ ក្នុងរោងមួយ និងប្រកបរបរធ្វើស្រែចំការជាមួយប្រពន្ធរបស់ខ្លួនឈ្មោះ ណាង ថារី នៅទីនោះ។
លុះនៅថ្ងៃកើតហេតុខាងលើ ខ្លួនឃើញជនរងគ្រោះ ដើរមកក្បែរអណ្តូងទឹកក្រោយផ្ទះតែម្នាក់ឯង ឃើញឪកាសល្អ ខ្លួនក៏ធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះបានសម្រេចតែម្តង នឹងបានបន្តរំលោភជាបន្តបន្ទាប់ទៀត នៅកន្លែងផ្សេងៗគ្នា រហូតជនរងគ្រោះឈានដល់មានផ្ទៃពោះ ទើបបែកការដល់អាណាព្យាបាល ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លនតែម្តង។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ឃិន សុខ កំពុងត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមនិតិវិធីតិវិធីជាបន្តទៀត៕