(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ចាប់ផ្ដើមជួសជុលកំណាត់ផ្លូវជាតិលេខ៦ និងដាក់បំពង់លូ ដែលស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីបម្រើដល់ការចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ដែលអាចបណ្តាលឱ្យមានការរំខាន ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ និងកំពុងរស់នៅតាមបណ្ដោយផ្លូវនេះ ។

នៅក្នុងសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងធ្វើចរាចរឆ្លងកាត់លើកំណាត់ ផ្លូវផ្លូវជាតិលេខ៦ ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សូមមេត្តាយោគយល់អធ្យាស្រ័យ ចំពោះការរំខានក្នុងដំណើរការការដ្ឋាននេះ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖