(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបិទការប្រកួតវាយសី ពានរង្វាន់គណៈមេធាវី លើកទី១ និងប្រគល់ពានរង្វាន់ដល់កីទ្បាករ-កីទ្បាការនី ដែលបានធ្វើការប្រកួតអស់រយៈពេល០៣ ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

ការប្រកួតវាយសីពានរង្វាន់គណៈមេធាវី លើកទី១ មានការចូលរួមឧបត្ថម្ភកម្មវិធីធំពីសំណាក់ បុរី R&F City ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស និងសហការឧបត្ថម្ភពីក្រុមហ៊ុនឯកជននានា ក្រុមហ៊ុនមេធាវី ក្រុមមេធាវី ព្រមទាំងសប្បុរសជន។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតវាយសីពានរង្វាន់គណៈមេធាវីលើកទី១នេះ មានអ្នកចូលរួមទស្សនា សរុបចំនួនប្រមាណជា ៩១៥នាក់ ដែលថ្ងៃទី០១ មានអ្នកចូលរួមចំនួន៣០០នាក់ ថ្ងៃទី០២ មានចំនួន២៥០នាក់ និងថ្ងៃទី០៣ មានចំនួន ៣៦៥នាក់ ហើយអ្នកចូលរួមទស្សនាទាំងអស់ កីឡាករ-កីឡាការនី និងក្រុមការងាររៀបចំ ត្រូវបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ជាមុន ទើបអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីនេះផងដែរ។

ជាលទ្ធផលនៃការប្រកួតវាយសីពានរង្វាន់គណៈមេធាវីលើកទី១ អស់រយៈពេល០៣ថ្ងៃ កន្លងមកនេះ កីឡាករ-កីឡាការនី ដែលទទួលបានជ័យលាភី និងពានរង្វាន់មានឈ្មោះដូចខាងក្រោម៖

១៖ ពានរង្វាន់កិត្តិយស
* ជ័យលាភីលេខ១៖ បានទៅលើកីឡាករ លី ច័ន្ទតុលា និងកីឡាករ លី រដ្ឋធី
* ជ័យលាភីលេខ២៖ បានទៅលើកីឡាករ អ៊ីវ បូរិន្ទ និងកីឡាករ សេង ប៊ុនឃាង

២៖ ពានរង្វាន់ជ័យលាភី
* ជ័យលាភីលេខ១៖ បានទៅលើកីឡាករ ហ៊ិន ពិណ្ណារិទ្ធ និងកីឡាករ ទូច ធីរិទ្ធិ
* ជ័យលាភីលេខ២៖ បានទៅលើកីឡាករ ជួន ភិរុណ និងកីឡាករ អ៊ីវ ប៉ូលី
* ជ័យលាភីលេខ៣៖ បានទៅលើកីឡាករ យិច ពុទ្ធិកោសល្យ និងកីឡាករ តាំង គក់

៣៖ ពានរង្វាន់ All Star នារី
* ជ័យលាភីលេខ១៖ បានទៅលើកីឡាការនី ទ្រី ស្រីល័ក្ខណ និងកីឡាការនី មាស ស៊ីថន
* ជ័យលាភីលេខ២៖ បានទៅលើកីឡាការនី ងួន មករា និងកីឡាការនី ប៉ែន សុវណ្ណនី

៤៖ ពានរង្វាន់ All Star បុរស
* ជ័យលាភីលេខ១៖ បានទៅលើកីឡាករ ឡុង ឈុនហៃ និងកីឡាករ រ៉េត សារិន
* ជ័យលាភីលេខ២៖ បានទៅលើកីឡាករ ហុង វ៉ាន់វឌ្ឍនា និងកីឡាករ គឹម រ័ត្នណារ៉ុង
* ជ័យលាភីលេខ៣៖ បានទៅលើកីឡាករ ហ៊ត អ៊ាងហុង និងកីឡាករ ភោគ ពៅ

លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងជាប្រធានគណៈកម្មការកីទ្បារបស់គណៈមេធាវីបានលើកទ្បើងថា ការរៀបចំកម្មវីធីប្រកួតវាយសី រយៈពេល០៣ថ្ងៃនេះ ទទួលបានជោគ ជ័យតាមការរំពឹងទុក និងមិនមានការតវ៉ាពីសំណាក់កីទ្បាករ-កីទ្បាការនីណាមួយទ្បើយ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ផងដែរថា គណៈមេធាវីនឹងបន្តរៀបចំការប្រកួតវាយសី ពានរង្វាន់គណៈមេធាវីនៅឆ្នាំក្រោយ ហើយលើកទឹកចិត្តដល់មេធាវីទាំងអស់ លេងកីទ្បាស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺ «ប្រជាពលរដ្ឋម្នាក់ចេះកីទ្បាមួយប្រភេទយ៉ាងតិច»