(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ លោកស្រី ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍខេត្តត្បូងឃ្មុំ និងជាឧត្តមភរិយាឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញ ចូលរួមកាន់បិណ្ឌវេនទី០២ នៅវត្តពណ្ណរាយ ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។

លោកស្រី ក៏បាននាំយកនូវទេយ្យទានទេយ្យវត្ថុព្រមទាំងបច្ច័យវេរប្រគេនជូនព្រះសង្ឃ បានរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន។

ឆ្លៀតក្នុងឳកាសនោះ លោកស្រី ម៉េង វ៉ាន់ដានីន ក៏បានចែកថវិកាដល់លោកតាលោកយាយចំណុះជើងវត្ត ក៏ដូចជាកុមារាកុមារី ដោយសទ្ធាជ្រះថ្លាបំផុត នៅទីអារាមមួយនេះផងដែរ៕