(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលភេសជ្ជៈ ប៉ូវកម្លាំង Mixbery និងភេសជ្ជៈ Zorus សរុបចំនួន១៥០០កេស ពីលោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។

ដោយមិនបង្អង់យូរ ភេសជ្ជៈដែលទទួលបានពីសប្បុរសជនខាងលើ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ចែងឲ្យក្រុមការងារ ធ្វើការបែងចែកជូនដល់តាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមូលដ្ឋានសង្កាត់ព្រែកកំពឹស ផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ថន សេងតារា ដែលតែងតែមានចិត្តសប្បុរសឧបត្ថម្ភភេសជ្ជៈ ដល់អាវុធហត្ថរាជធានីភ្នំពេញ រៀងរាល់ពេលមានកម្មវិធីផ្សេងៗកន្លងមក៕