(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមន្ដ្រីរាជការ ចំនួន៤រូប ជាអភិបាលរងខេត្ដកោះកុង។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
មន្ដ្រីរាជការចំនួន៤រូប ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកោះកុងនោះ រួមមាន៖
*ទី១៖ លោក ហាក់ ឡេង
*ទី២៖ លោក ឈេង សុវណ្ណដា
*ទី៣៖ លោក អន សុធារិទ្ធ
*ទី៤៖ លោកស្រី អ៉ី នារីនេត។
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖
គួរជម្រាបថា មុនត្រូវបានតែងតាំងជាអភិបាលរងខេត្តកោះកុងនេះ លោក ហាក់ ឡេង មានតួនាទីជាអភិបាលស្រុកបុទុមសាគរ, លោក ឈេង សុវណ្ណដា ជាអភិបាលក្រុងខេមរភូមិន្ទ និងលោក អន សុធារិទ្ធ ជាអភិបាលស្រុកថ្មបាំង។