(កំពងធំ )៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៉ីណា ជា ចាន់តូ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមកាន់បិណ្ឌទី១ ក្នុងវត្តមួយចំនួនក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងឱកាសនោះលោក ជា ចាន់តូ បានបន្ដក្រេីន រំលឹកទៅកាន់ប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋឲ្យបន្តរក្សាគម្លាតសុវត្ថិភាពសង្គម និងការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការរីករាយដាលកូវីដ១៩ ក្នុងនោះលើកទឹកចិត្តអនុវត្តការធ្វើតេស្តរហ័ស ក្នុងករណីសង្ស័យឆ្លងវីរុសកូវីដ១៩ នៅក្នុងអំឡុងពេលប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ។

លោក ជា ចាន់តូ បានបន្តថា ទោះបីពេលនេះប្រជាជនកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ បានគ្រប់ៗគ្នាក៏ដោយតែករណីឆ្លងជម្ងឺកូវីដ១៩ នៅមាននៅឡើយទេកម្ពុជា។

ដូចនេះការអនុវត្តអនាម័យ និងគម្លាតសុវត្ថិភាពដែលជាការណែនាំរបស់ក្រសួងសុខាភិបាល គប្បីត្រូវបន្តអនុវត្តដោយការប្រុងប្រយត្ន័ នឹងមានការទទួលខុសត្រូវខ្ពស់ ក្នុងការពារការឆ្លងកូវីដ១៩ ដើម្បីរួមគ្នាឈានទៅកាត់ផ្ដាច់ការឆ្លងក្នុងសហគមន៍។

លោកបានបន្ដថា ក្នុងពេលនេះយើងត្រូវចេះរៀបចំខ្លួនរស់នៅក្នុងគន្លងថ្មី ជាមួយកូវីដ១៩ រហូតវារលាយបាត់ពីភពផែនដី។

សូមបញ្ជាក់ថា ក្នុងពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះតាមទីវត្តអារាមនីមួយៗ ក្នុងស្រុកសន្ទុកជារួមគឺបានអនុវត្តដោយការប្រុងប្រយត្ន័ខ្ពស់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យប្រជាពុទ្ធបរិស័ទកម្ពុជាបានចូលរួមក្នុងពិធីភ្ជុំបិណ្ឌប្រកបដោយសុវត្ថិភាព ក្នុងគន្លងថ្មីនៃបរិបទកូវិដ១៩ពិសេសទៀតនោះ គឺធានាការកុំឲ្យមានការឆ្លងនៅក្នុងពិធីបុណ្យប្រពៃណីដ៏សំខាន់មួយនេះ មានរបៀបរៀបរយនិងមានសណ្ដាប់ធ្នាប់ល្អ។

នៅក្នុងឱកាសនោះតាមរយៈបុណ្យកុសលដែលកើតចេញពីបុណ្យកាន់បិណ្ឌនេះទី១នេះមួយចំណែកលោក ជា ចាន់តូ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជាជាមួយនឹងការឧទ្ទិសជូនដល់បុព្វការីជន មានជីដូន ជីតាមាតា បិតា និងសាច់ញ្ញាត្តិរបស់ខ្លួននោះ ជាពិសេសក៏បានឧទ្ទិសចំពោះដួងវិញ្ញាក្ខ័ន្ខ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម វិរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិ ដែល បានបូជាអាយុ ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និង ក៏បានឧទ្ទិសជូនដល់វិញាណក្ខ័ន្ធ ប្រជាជានកម្ពុជាស្លូតត្រង់ ដែលស្លាប់ក្នុងបរបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ។

ទន្ទឹមនឹងនេះដែរក៏បានបួងសួងសូមឲ្យមនុញ្ញផលទាំងអស់ដែលកើតចេញពីការធ្វើបុណ្យក្រោមកម្លាំងសុទ្ធាជ្រះថ្លានៃមហាកម្លាំងសាមគ្គីរបស់ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជានាថ្ងៃនេះផ្ដល់នូវសេចក្ដីសុខ ចម្រុងចម្រើនដល់ថ្នាក់នាំកំពូលៗ របស់ជាតិ ប្រជាជននិងមាតុភូមិកម្ពុជាឲ្យទទួលបានតែសេចក្ដីសុខនិងទទួលបានការអភិវឌ្ឍរីកចម្រើនសម្បូររុងរឿងគ្រប់វិស័យពិសេសសូមបានឲ្យរួចចាកផុតពីជម្ងឺកូវីដ១៩។

នៅក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងថ្ងៃកាន់បិណ្ឌទី១នេះលោក ជា ចាន់តូ និងលោកស្រី ក៏បានវេបច្ច័យដែលកើតចេញពីទឹកចិត្តប្រកបដោយសុទ្ធានាឱកាសនោះប្រគេនបច្ច័យចំពោះព្រះ សង្ឃ សម្រាប់ទ្រទ្រង់ក្នុងពិធីបុណ្យកាន់បិណ្ឌនិងបានប្រគេនទយ្យវត្ថុដល់ព្រះសង្ឃគង់តាមវត្តនីមួយៗផងដែរ៕