(ភ្នំពេញ)៖ សិក្ខាសាលាមួយ បានកើតឡើង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារសាន់វេ ដោយក្រុមហ៊ុន Campura Triangulum Corporation បានសហការជាមួយក្រុមហ៊ុន Emerson Network Power Asia ស្តីអំពី «Emerson Network Power Launches SmartCabinet™ in Cambodia» ដែលផ្តោតទៅលើបច្ចេកវិទ្យាថ្មីៗ របស់ក្រុមហ៊ុន EMERSON។
ក្នុងកម្មវិធីនោះដែរ មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អតិថិជន មកពីគ្រប់ស្ថាប័ន និងពីសំណាក់វិនិយោគិនជាច្រើនទៀតនៅកម្ពុជា។
លោក បូរ៉ាមី បុង ដែលជាប្រធានផ្នែក Data Center Solutions Division របស់ក្រុមហ៊ុន Campura បានថ្លែងថា ការធ្វើសិក្ខាសាលានេះ គឺផ្តោតសំខាន់លើការបង្ហាញជូននូវ Version ចុងក្រោយនៃ SmartCabinet ជាផ្នែកមួយដ៏សំខាន់សំរាប់កុំព្យូទ័រតូចៗ និងការផ្តល់ជូនផលិតផលថ្មីបំផុតនេះ រួមបញ្ចូលគ្នានូវសមាសធាតុសំខាន់ទាំងអស់ដែល ត្រូវការដើម្បីរក្សា រនាសម្ព័ន្ធផ្នែក IT។
លោកបានបន្តថា SmartCabinet គឺជាផលិតផលល្អបំផុត ត្រូវបានទទួលស្គាល់ថា ជាផលិតផលដែលមានគុណភាពខ្ពស់ដោយការ គ្រប់គ្រងសីតុណ្ហភាព និងមានលក្ខណៈពិសេស ក្នុងការត្រួតពិនិត្យធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យមួយ ពេញលេញពីបណ្តាញមួយ ទៅបណ្តាញមួយទៀត។ ហើយលើសពីនេះ Campura ក៏មានអ្នកបច្ចេកទេស ដែលមានជំនាញពិតប្រាកដ ដែលមានការទទួល ស្គាល់ពី EMERSON ដើម្បីផ្តល់អោយអតិថិជន នូវសេវាកម្មឈានមុខមានគុណភាព និងភាពជាដៃគូយូរអង្វែងជាមួយអតិថិជនផ្ទាល់ផងដែរ។
លោក Ernie Angeles ដែលជា Senior Engineer Smart Solution, Emerson Network Power បានណែនាំជាដំបូងទៅកាន់អតិថិជន ឲ្យបានស្គាល់ អំពីក្រុមហ៊ុនរបស់ខ្លួនថា EMERSON គឺជាក្រុមហ៊ុនដែលឈានមុខគេ ខាងផែ្នកបច្ចេកវិទ្យាព័ត៌មាន ដែលមានផ្គត់ផ្គង់ នូវផលិតផលដូចជា Cooling System, UPS, Monitoring System ,…etc. និងឧបករណ៏ទាក់ទងជា មួយប្រពន្ធ័គ្រប់គ្រងថាមពលមួយ ចំនួនទៀត។
លោកក៏បង្ហាញយ៉ាងក្បោះក្បាយ អំពីគោលបំណងសិក្ខាសាលានេះថា «បច្ចុប្បន្ននេះគឺជាយុគសម័យ Digital, ក្រុមហ៊ុនទំហំតូច ឬមធ្យមកំពុងត្រូវបានប្រឈមមុខ នឹងប៉ះពាល់ចំពោះការកើនឡើង នៃទិន្នន័យវាជាសំពាធមួយ ដែលទាមទារឲ្យមានការរៀបចំ Data Center’s Physical Infrastructure ដោយមានការលើការគ្រប់គ្រងដង់ស៊ីតេ ហើយកុំព្យូរទ័រ អាចឡើងកំដៅខ្ពស់ងាយស្រួលធ្វើ អោយម៉ាស៊ីនរលត់។ ដូច្នោះវាជាបញ្ហាសំខាន់សំរាប់អ្នកគ្រប់គ្រង IT ទាំងអស់គួរយល់ដឹងពីការ ការពារភ្លើង ការគ្រប់គ្រងកំដៅ និងត្រួតពិនិត្យ ហើយនោះមានតែ SmartCabinet ដែលបានជួយក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ទាំងអស់នេះ ក្នុង Data Center របស់អ្នកដោយវាបានបង្កើតរួមនៅក្នុងទូរម៉ាស៊ីនតែមួយ ហើយវាបានផ្តល់ការទុកចិត្តដ៏ល្អបំផុត»។
លោកបានបន្ថែមទៀតថា SmartCabinet បានរួមបញ្ចូលមកជាមួយនៅ UPS Smart Online Double Conversion របស់ Emerson ដែលផ្តល់ការការពារយ៉ាងខ្ពស់ នៅក្នុងទូរម៉ាស៊ីន ដើម្បីធានាដំណើរការងាយស្រួល ដោយប្រសិទ្ធភាពនិងស្ថេរភាព។ លើសពីនេះ វាជាការប្រព័ន្ធគ្រប់គ្រង ភាពត្រជាក់ដែលធ្វើឲ្យខ្យល់ក្តៅត្រជាក់ សាយភាយនៅក្នុងទូរម៉ាស៊ីន និងការការពារសំណើមបានយ៉ាងល្អ សំរាប់ដំណើរការ បាន២៤ម៉ោង។ ហើយបានគ្រប់គ្រងកំដៅ ក្នុងទូរម៉ាស៊ីនវាអាចធានាបានសុវត្តិភាព១០០% លើការគ្រប់គ្រងធូលី និងការឲ្យអាយុកាលរបស់ម៉ាស៊ីន អាចប្រើប្រាស់យូរអង្វែង៕