(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ បានចាប់វាយខ្នោះបុរសម្នាក់ ដែលបានជិះម៉ូតូទៅរករឿង ជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ នៅចំណុចមុខស្ថានីយប្រេងតេលា ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសារខឹងនឹងកម្លាំងសណ្ដាប់ធ្នាប់ ចាប់រថយន្តដឹកឥវ៉ាន់ និងដកកាំភ្លើងបាញ់គ្រាប់កង់ ពីបក្សពួករបស់ខ្លួន។
មន្រ្តីអាវុធហត្ថបានឱ្យដឹងថា បុរសទំនើងខាងលើ មានមុខរបរជាអ្នកបើករថយន្តដឹងឥវ៉ាន់ ដោយបានជិះម៉ូតូ មកគម្រាមកម្លាំងសណ្ដាប់ធ្នាប់ ឱ្យដោះលែងរថយន្តដែលបានឃាត់នោះ ជាបន្ទាន់។
ហេតុការណ៍នេះ ត្រូវកម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញ បានឃើញ និងបានចុះទៅជួយទប់ស្កាត់បានទាន់ពេល ដោយបានដកហូតវត្ថុតាងមួយចំនួន មានឧបករណ៍ជក់គ្រឿងញៀន កាំភ្លើងខ្លីមួយដើម ទូរស័ព្ទដៃ២គ្រឿង និងសោរផ្ទះមួយចំនួន នៅជាប់នឹងខ្លួន៕