(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះវីដេអូអនុស្សាវីរយ៍មួយ ដែលបង្ហាញពីភាពស្និទ្ធស្នាលរវាងលោកតាទួត ជាឪពុករបស់សម្តេច និងចៅទួត ជាកូនស្រីរបស់លោក ហ៊ុន ម៉ាណែត។
បើទោះបីជាពេលវេលានោះ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ដែលជាឪពុកសម្តេចតេជោ មានជំងឺជាប់នឹងខ្លួនក្តី លោកតាក៏ប្រឹងប្រលែងលេងជាមួយចៅទួតដែរ។ សកម្មភាពនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជាជ្រុងមួយនៃជិវិតក្នុងគ្រួសាររបស់សម្តេច។
សម្តេចតេជោបង្ហោះវីដេអូ និងខ្លឹមសារយ៉ាងដូច្នេះថា «ទើបឃើញវីដេអូមួយ ដែលបង្ហាញនូវរូបឪពុកខ្ញុំជាមួយចៅទួតរបស់គាត់ គឺកូនស្រីរបស់ ហ៊ុន ម៉ាណែត មុនពេលគាត់ចែកឋានទៅ។ ទោះគាត់ឈឺតែទំនាក់ទំនងរវាងតាទួត និងចៅទួត បានបង្ហាញនូវជ្រុងមួយនៃជិវិតក្នុងគ្រួសារខ្ញុំដែរ»។
សូមជម្រាបថា នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ទើបតែបង្ហាញក្តីសង្ឃឹមថា នឹងអាចបានពចៅទួតនៅពេលខាងមុខ ហើយព្រឹកថ្ងៃទី១១ ខែកញ្ញានេះ បានបង្ហោះវីដេអូបង្ហាញពីទំនាក់ទំនងរវាងតាទួត (ឪពុកសម្តេច) និងចៅទួត ថែមទៀត៕