(ភ្នំពេញ)៖ ត្រឹមតែ ២ ថ្ងៃទៀតប៉ុណ្ណោះ! ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការសាកល្បងហើយ ដែលក្នុងនោះ H&M ម៉ាកសម្លៀកបំពាក់ទាន់សម័យដែលឈានមុខគេ នឹងចាប់បើកហាងថ្មីនៅជាន់ផ្ទាល់ដី និងជាន់ទី១ នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩ ព្រឹកតទៅ។ សូមរីករាយក្នុងការដើរទិញទំនិញដែលមានការបញ្ចុះតម្លៃពិសេសដល់ទៅ 25% ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

នៅមានទៀត! អ្នកដែលតម្រង់ជួរមុនគេនឹងទទួលបានប័ណ្ណទឹកប្រាក់ (Cash voucher) ដែលមានតម្លៃ ៤លានរៀល! រីឯអ្នកទី២ នឹងទទួលបានប័ណ្ណទឹកប្រាក់ (Cash Voucher) ដែលមានតម្លៃ ២លានរៀល ចំណែកលំដាប់ទី៣ ដល់ទី៥ នឹងទទួលបានប័ណ្ណទឹកប្រាក់ (Cash Voucher) ដែលមានតម្លៃ ១លានរៀល លំដាប់ទី៦ ដល់ទី១៥ នឹងទទួលបានប័ណ្ណទឹកប្រាក់ (Cash Voucher) ដែលមានតម្លៃ ៤សែនរៀល លំដាប់ទី១៦ ដល់ទី៣៥ នឹងទទួលបានប័ណ្ណទឹកប្រាក់ (Cash Voucher) ដែលមានតម្លៃ ១០ម៉ឺនរៀល និងលំដាប់ទី៣៦ ដល់ទី២០០ នឹងទទួលបានប័ណ្ណទឹកប្រាក់ (Cash Voucher) ដែលមានតម្លៃ ៧ម៉ឺនរៀល។

អតិថិជនទាំងអស់អាចចាប់ផ្ដើមឈរតម្រង់ជួរនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីម៉ោង ៦ ល្ងាចតទៅ នៅក្នុង Garden Entrance ជាន់ផ្ទាល់ដី នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។ សូមអតិថិជនទាំងអស់ឈរតម្រង់ជួរ ដោយរក្សាគម្លាតពីគ្នា 1.5 ម៉ែត្រ ហើយសូមពាក់ម៉ាស់ និងវាស់កម្ដៅ មុននឹងចូលផ្សារទំនើប និងហាងរបស់យើងខ្ញុំ។

សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតឱ្យសោះ! សូមរីករាយជាមួយការបើកដំណើរការសាកល្បង ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល និងម៉ូដសម្លៀកបំពាក់ថ្មីៗចុងក្រោយបំផុត រួមទាំងតម្លៃពិសេសបំផុតសម្រាប់អតិថិជនទាំងអស់ពីហាង H&M! ៕

សូមតាមដានទំព័រហ្វេសប៊ុក៖

*H&M Cambodia៖ https://www.facebook.com/hmcambodiaofficial
*ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល៖ https://www.facebook.com/chipmong271megamall