(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមន្ដ្រីរាជការ ចំនួន៤រូប ជាអភិបាលរងខេត្តឧត្ដរមានជ័យ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។
មន្ដ្រីរាជការចំនួន៤រូប ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្ដឧត្តរមានជ័យ នោះរួមមាន៖
*ទី១៖ លោក អ៊ុត សុភ័ក្រ
*ទី២៖ លោក ហោ ជិនវរយុទ្ធ
*ទី៣៖ លោក ផៃ ប៊ុនវណ្ណៈ
*ទី៤៖ លោក គង់ កន្នារិទ្ធ។
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖
លោក អ៊ុត សុភ័ក្រ អតីតអភិបាលក្រុងសំរោង
លោក ហោ ជិនវរយុទ្ធ អភិបាលស្រុកអន្លង់វែង
លោក ផៃ ប៊ុនវណ្ណៈ អតីតអភិបាលរងខេត្តព្រះសីហនុ
លោក គង់ កន្នារិទ្ធ ក្របខណ្ឌមន្រ្តីយោធាឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ (ផ្កាយ២)