(កណ្តាល)៖ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានចុះពិនិត្យមើលការសាងសងស្ពានគ្រប់លក្ខណ៍ និងសិក្សាស្ថានផ្លូវវៀង ត្រៀមសម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ ដើម្បីបញ្ចៀសការកក់ស្ទះ និងត្រៀមរដូវខែទឹកឡើងខាងមុខនេះ។

ក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានចាត់ឲ្យក្រុមការងារចាក់កំទេចថ្ម និងជួសជុកកែសម្រួលផ្លូវមួយខ្សែប្រវែង ១,៥០០ម៉ែត្រ និងទទឹង ៦ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ៕