(ព្រះសីហនុ)៖ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រយុទ្ធបទល្មើសប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាបន្តបន្ទាប់រួមនឹងដកហូតបានវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងករណីគ្រឿងញៀនផងដែរ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងនាយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដោយកម្លាំងការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យចំនួន២នាក់ខាងលើមានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ស៊ូ បូរី អាយុ១៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ
*ទី២៖ ឈ្មោះ ដារ៉ា សារ៉ាវីដ អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ក្រុម១២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ក្រោយចាប់ខ្លួន កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់, ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនចំនួន៤គ្រាប់, ថ្នាំដបប្រភេទទឹកសង្ស័យជាសារធាតុញៀនចំនួន១ដប, ទូរសព្ទ័ចំនួន២គ្រឿង, ម៉ូតូចំនួន១ គ្រឿង។

បើតាមរបាយការណ៍ដដែល លុះមកដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការសាកសួរ និងមានការសហការពីជនសង្ស័យឈ្មោះ ដារ៉ា សារ៉ាវី ផងនោះសមត្ថកិច្ចបន្តឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០២នាក់បន្ថែមទៀត។

ជនសង្ស័យចំនួន២នាក់ ខាងលើមានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ ជា វណ្ណា អាយុ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី២៖ ឈ្មោះ វង្ស ភិរម្យ អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ក្រោយការចាប់ខ្លួន កម្លាំងនគរបាល បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់, ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនចំនួន ១១ គ្រាប់, ទូរស័ព្ទចំនួន ២គ្រឿង, ម៉ូតូចំនួន ១គ្រឿង។

បន្ទាប់មកជនសង្ស័យឈ្មោះ ស៊ូ បូរី បានសហការជាមួយសមត្ថកិច្ច រហូតបន្តឃាត់ខ្លួនជន២នាក់ទៀត នៅចំណុចភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យចំនួន២នាក់ ខាងលើមានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ សឿង សារ៉ាវ័ន្ត អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី២៖ ឈ្មោះ ស៊ូ បូរិន ភេទប្រុស អាយុ១៨ មានទីលំនៅបច្ចុប្បន្ន ភូមិ០២ សង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ។ ក្រោយចាប់ខ្លួន កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនចំនួន ០៦គ្រាប់, ថ្នាំដបប្រភេទទឹកសង្ស័យជាសារធាតុញៀនចំនួន ០៥ដប, ទូរស័ព្ទចំនួន០២គ្រឿង, ម៉ូតូចំនួន១ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងធ្វើការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី៕