Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អញ្ជើញទៅចូលរួមកិច្ច​ប្រជុំកំពូល​សន្តិសុខ​អាស៊ី​លើក​ទី១៥ នៅសិង្ហ​បុរី

03-06-2016 11:32

(ភ្នំពេញ)៖ ឧនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំ កំពូលសន្តិសុខអាស៊ីកើកទី១៥ នៅប្រទេសសិង្ហបុរី រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៣-០៦ ខែមិថុនា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៥នេះ ក៏នឹងមាន សម័យប្រជុំពេញអង្គ និងសម័យប្រជុំពិសេស ដែលផ្តល់​នូវវិសាល​ភាព​សម្រាប់កិច្ចពិភាក្សា ដ៏ទូលំទូលាយទៅលើនិន្នាការ​សន្តិសុខ​តំបន់សំខាន់ៗ ដូចជាអនុញ្ញាតឲ្យពិនិត្យ​ពិច័យយ៉ាងពិស្តារ​លើប្រធានបទ​ទាក់ទងទៅនឹង​តំបន់នាពេលបច្ចុប្បន្ននេះ៕