(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៤.២លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៦ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៤៣៥,៤៧២នាក់ (ស្លាប់ ៤៣,១២៦នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៣៨៧,៩៤៤នាក់ (ស្លាប់ ១៥៧,៧៤១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៨០១,៦៥៣នាក់ (ស្លាប់ ៣៦,២៧៤នាក់)
* ថៃ ឆ្លងចំនួន ៤,៦៦៦,៤៥៣នាក់ (ស្លាប់ ៣២,៥២៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៩០១,០៣៣នាក់ (ស្លាប់ ៦២,២៤៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៨៥៦,៦៧៣នាក់ (ស្លាប់ ១,៦០២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៦,៤០១នាក់ (ស្លាប់ ១៩,៤៤២នាក់)
* ព្រុយណេ ឆ្លងចំនួន ២២៣,០៥៩នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៤,៨៩៧នាក់ (ស្លាប់ ៧៥៧នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៦៩៦នាក់ (ស្លាប់ ៣,០៥៦នាក់)៕