(ភ្នំពេញ)៖ នៅក្នុងទីផ្សារមិនថាអតិថិជន ឬដៃគូរពាណិជ្ជកម្មមួយណា ដែលទាក់ទងនោះទេ ពួកគេសុទ្ធតែជាអ្នករិះគន់ បន្ទុចបង្អាក់ និងថមថយការគាំទ្រ លើអាជីវកម្មរបស់អ្នក។ អត្ថបទឯកសារជាច្រើន បានផ្ដោតលើប្រធានបទមួយនេះ ហើយអត្ថបទទាំងនោះព្យាយាមឆ្លុះបញ្ចាំងពីបញ្ហា។ សំនួរសួរថា តើបញ្ហាមួយនេះ មានភាពជាក់លាក់ប៉ុណ្ណា? តើយើងគួរតែពិភាក្សា ពីរោគសញ្ញា ឬការបញ្ហា?
មិនមានការជំទាស់ណាមួយ លើលំដាប់លំដោយនៃផលវិបាក ដែលបណ្ដាលមកពីការធ្លាក់ចុះ នៃការស្រលាញ់គាំទ្រ របស់អតិថិជនលើអាជីវកម្មរបស់អ្នក។
ការសិក្សាស្រាវជ្រាវ ក្នុងឆ្នាំ២០១៣ របស់គ្រឹះស្ថាន Deloitte សហរដ្ឋអាមេរិក បានបង្ហាញឲ្យឃើញថា អតិថិជនតែងតែកម្រិត ការគាំទ្ររបស់គេលើលំដាប់ថ្នាក់ និម្មិតសញ្ញាអាជីវកម្ម ឬផលិតផល។
ហេតុអ្វីបានអតិថិជនធ្វើបែបនេះ? អ្នកទីផ្សារមួយភាគធំបានចង្អុល បង្ហាញឲ្យឃើញនៅមូលហេតុចម្បង់មួយចំនួនដូចជា៖
១. ការរំពឹងទុក និងសេចក្ដីចង់បាន របស់អតិថិជនមានការវិវត្តទៅមុខ និងខ្ពស់ជានិច្ច ដែលធ្វើឲ្យអាជីវកម្មមួយចំនួន មិនអាចបំពេញនូវសេចក្ដីចង់បានទាំងនេះ។
២. បដិវត្តន៍ឌីជីថលបាននាំមកនូវតម្លាភាព និងភាពងាយស្រួល ក្នុងការបង្កើតអាជីវកម្មថ្មី ទៅអតិថិជន។
៣. ការកង្វះខាត់ក្នុងការលើកតម្កើង និងឆ្លុះបង្ហាញពីលក្ខណៈពិសេស ប្លែក ឈានមុខ របស់អាជីវកម្មរបស់អ្នក។
៤. អតិថិជនវ័យកាន់តែក្មេង កាន់តែមិនមានការគាំទ្រជាក់លាក់ ទៅលើអាជីវកម្មណាមួយលើទីផ្សារ។ ពួកគេចូលចិត្តសាកល្បងអ្វីដែលថ្មី និងចូលចិត្តមានជម្រើសច្រើន។
៥. ភាពផុយស្រួយនៃគម្រោង Marketing ដែលគ្មានភាពស្ថិតស្ថេរ
មូលហេតុទាំងនេះ មានភាពត្រឹមត្រូវខ្លាំងណាស់ ក្នុងទីផ្សារបច្ចុប្បន្ន ប៉ុន្តែ យើងជឿរជាក់ថា ការធ្លាក់ចុះនៃការគាំទ្រនេះ គឺជារោគសញ្ញានៃកង្វះសមត្ថភាព ក្នុងនាំការសារនៃផលិតផល ទៅបំពេញចំសេចក្ដីត្រូវការ របស់អតិថិជន និងនាំអារម្មណ៍ពួកគេ ឲ្យមានភាពដិតដាមដក់ជាប់។
ចំណែកឯមូលហេតុ ដទៃជាច្រើនទៀត គឺគ្រាន់តែឆ្លុះបង្ហាញ និងពន្យល់បន្ថែមលើមូលហេតុចម្បងខាងលើនេះ ក្នុងការឆ្លើយតបទៅនឹងភាព បញ្ច្រាស់គ្នាក្នុងទីផ្សារ ដោយអាជីវកម្មខ្លះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ខណៈខ្លះទៀតមិនត្រូវបានអើពើ។
អ្នកទីផ្សារជោគជ័យ គឺទាមទារឲ្យអាចរក្សា នូវភាពឈានមុខពិសេស និងប្លែករបស់អាជីវកម្មរបស់ខ្លួន នៅក្នុងទីផ្សារ ដើម្បីត្រួសត្រាយផ្លូវ ដ៏វែងឆ្ងាយនៃអាជីវកម្ម។ វាមិនមែនងាយទេ ក្នុងការធ្វើការងារទាំងអស់នេះ ឲ្យជោគជ័យបើទោះជាអ្នក Marketing ទាំងអស់ដឹងថា ត្រូវតែធ្វើវាក៏ដោយ ដូច្នេះហើយសិក្ខាសាលាស្ដីពី «ទីផ្សារឆ្នើមបង្កើនអាជីវកម្ម» នឹងលើកយកមេរៀននេះ មកពិភាក្សា វែកញែកស៊ីជម្រៅ។
បន្ទាប់ពីកិច្ចពិភាក្សាស៊ីជម្រៅ ក្រោមការណែនាំរបស់វាគ្មិន ដែលមានបទពិសោធន៍ជាង១៧ឆ្នាំ និងមានកេរ្ត៍ឈ្មោះទូទាំងអាស៊ី និងអ៊ឺរ៉ុប សិក្ខាកាមនឹងអាចប្រើប្រាស់ នូវមធ្យោបាយជាច្រើន ដោយពឹកផ្អែកលើ Modal Marketing ដ៏មានប្រសិទ្ធភាពជាច្រើន ក្នុងការបង្កើត និងបង្កើនការគាំទ្រយ៉ាងរឹងមាំ ពីអាតិថិជនគោលដៅ។
សិក្ខាសាលានេះ នឹងរៀបចំឡើននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ណាគារកាបូឌីយ៉ាណាភ្នំពេញ។ សិក្ខាសាលាពិសេសនេះ បើកទទួលសិក្ខាកាមត្រឹមតែ៥០នាក់ប៉ុណ្ណោះ ដែលជាអ្នកជំនាញ Marketing និងម្ចាស់អាជីវកម្មដែលចង់ក្លាយ ជាអ្នកជំនាញទីផ្សារថ្នាក់តំបន់ និងអន្តរជាតិ ជាពិសេស គឺពង្រីកវិសាលភាពអាជីវកម្មទាំងនៅក្នុង និងក្រៅប្រទេស។
សិក្ខាសាលានេះនឹងត្រូវបានបង្ហាត់បង្ហាញ ដោយលោក Asanka De Silva អ្នក Marketing ឆ្នើមសញ្ជាតិអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម ទាក់ទងទូរស័ព្ទលេខ 012 377271 និង 077 826783៕