(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនានេះ អគ្គិសនីកម្ពុជា បានប្រកាសថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១០៖៣០នាទីយប់ មានករណីដាក់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ424-F3 ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅមហាវិថីព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមូលហេតុបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនីលើខ្សែបណ្តាញតង់ស្យុងទាប (LV) ក្រោមដី។
អគ្គិសនីកម្ពុជា បានបញ្ជាក់ទៀតថា ក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា កំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញ នៅមុនម៉ោង៣៖០០នាទីរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ និងសូមបងប្អូនប្រជពលរដ្ឋមេត្តាយោគយល់ និងអធ្យាស្រ័យ៕