(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីសម្រេចបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូន គណៈអភិបាលខេត្តកណ្ដាល។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា គណៈអភិបាលខេត្តកណ្ដាល ត្រូវគ្រប់គ្រង និងដឹកនាំ ដោយអភិបាលខេត្តមួយរូប និងអភិបាលរង ចំនួន១០រូប ជាជំនួយការ។
អភិបាល និងអភិបាលរងខេត្ដ ត្រូវរួមគ្នាដឹកនាំ គ្រប់គ្រងកិច្ចការរដ្ឋបាលដែនដី ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ នៅក្នុងក្របខ័ណ្ឌ នៃភូមិសាស្ដ្រខេត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានដែលមានតម្លៃជាធរមាន និងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់អភិបាលខេត្តកណ្ដាល៖