(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត»។
ក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ការប្រារព្ធទិវានេះឡើង ដើម្បីបំផុសចលនាអប់រំ ឲ្យមានការចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។
បើតាមសេចក្តីជូនដំណឹងដដែល លោក ប៉ា សុជាតិវង្ស បានជំរុញឲ្យអាជ្ញាធរគ្រប់ខណ្ឌទាំង១២ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន មន្ទីរអង្គភាពនានាជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំសកម្មភាពធ្វើអនាម័យ សម្អាតទីសាធារណៈឲ្យបានស្អាត ដាំ និងថែទាំដើមឈើតាមទីសាធារណៈ ដើម្បីបង្កើនគម្របបៃតងទីក្រុង៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់សាលារាជធានីទាំងស្រុង៖