(ភ្នំពេញ)៖​ ស្រីស្រស់ម្នាក់ រវល់និយាយទូរសព្ទ័​ភ្លេចមើលផ្លូវ ​បានបើករថយន្តជ្រុលទៅបុក ស្លាកសញ្ញាបង្ហាញផ្លូវ ​បណ្តាលឲ្យបាក់​ និងខូចរថយន្ត តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់នាងនោះទេ​។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី៣ខែមិថុនា​ ឆ្នាំ២០១៦​ ស្ថិតនៅមុខសួនច្បារក្តាន់ពីរ ​តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​។

ស្រីស្រស់ដែលបើករថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនកើតហេតុនាងបានបើករថយន្តមកពីដើរលេង​ នៅម្តុំមាត់ទន្លេ​ ត្រឡប់មកផ្ទះវិញ ​​តែបើកមិនទាន់ដល់ផ្ទះផង ក៏ជួបគ្រោះថ្នាក់បណ្តាលឲ្យ បុកស្លាកបង្ហាញផ្លូវបែបនេះទៅ​ តែសំណាងល្អគ្រោះថ្នាក់នេះ មិនបណ្តាលឲ្យរូបនាង រងរបួសឡើយ ដោយគ្រាន់តែបាក់ស្លាក និងខូចរថយន្ត​តែប៉ុណ្ណោះ​។

ក្រោយកើតហេតុស្រីស្រស់ រួមជាមួយរថយន្តត្រូវបាននគរបាលចរាចរណ៍​ នាំយកទៅការិយាល័យនគរបាលចរាចរណ៍ក្រុងភ្នំពេញ ដើម្បីដោះស្រាយសងសំណង​៕